ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់រំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃ ដោយនាងដេកស្លាប់នៅក្នុងព្រៃ ស្ថិតក្នុងស្ថានភាពកាយអាក្រាត ដែលមានស្លាកស្នាមរបួសគួរឲ្យអាសូរបំផុត ។ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ស្ថិតនៅក្នុងរដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា ។
យោងតាមគេហទំព័របរទេសមួយ បានចុះផ្សាយឲ្យដឹងថា បុរសម្នាក់បានចូលទៅក្នុងព្រៃ ដើម្បីបះបន្លែយកទៅលក់ ក៏ស្រាប់តែធុំក្លិនស្អុយ ។ នៅពេលនោះ គាត់ក៏បានដើរតាមក្លិនដ៏អសោចនោះ និងទីបំផុត ក៏បានរកឃើញសពក្មេងស្រីរងគ្រោះ កំពុងដេកស្លាប់ស្ថិតក្នុងស្ថានភាពខ្លួនប្រាណអាក្រាតគួរឲ្យអាណិតខ្លោចចិត្ត ។
បន្ទាប់ហេតុការណ៍នេះ ត្រូវបានរាយការណ៍ទៅសមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះទៅកាន់កន្លែងកើតហេតុ និងចាប់ផ្តើមពិនិត្យសាកសពរបស់នាង ។ ក្រោយការធ្វើកោសល្យវិច្ឆ័យ សមត្ថកិច្ចបានសន្មត់ថា ក្មេងស្រីរងគ្រោះត្រូវបានររំលោភ និងសម្លាប់ចោល ដោយឃាតករបានប្រើកាំបទចាក់ពោះ និងអារករបស់នាង ។
នេះជាអំពោះឃាតកម្មដ៏សែនរន្ធត់មួយ ដែលធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ា នៅពុំស្ងប់នោះទេ ដោយពួកគេទាមទារឲ្យអាជ្ញធរពន្យឺនការស៊ើបអង្កេតចាប់ជនដៃដល់ មកផ្តន្ទាទោសឲ្យខាងតែបាន ៕ ចន្ទី