Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសេដ្ឋកិច្ច ៖ ផលិតកម្មកែច្នៃម្ហូបអាហាររបស់ SME កម្ពុជា នៅមានកម្រិតនៅឡើយ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ផលិតកម្មកែច្នៃម្ហូបអាហាររបស់សហគ្រាសធុន និងមធ្យម (SME) ដែលជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា នៅមានកម្រិត កំពុងប្រឈមនិងកង្វះទុនផង ជំនាញ បច្ចេកទេស និងដើរមិនទាន់បច្ចេកវិទ្យា ។

អ្នកជំនាញសេដ្ឋកិច្ច បន្តថា នៅក្នុងបរិបទកូវីដ១៩នេះ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានចាប់យកឱកាសជំរុញ វិស័យកសិកម្មរបស់ខ្លួន ធ្វើឲ្យការនាំចេញមានសន្ទុះកើនឡើងយ៉ាងណាក៏ដោយ បើធៀបនិងពេល មុនមិនទាន់ផ្ទុះជំងឺនេះ ក៏ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាភាគច្រើន គឺជាផលិតផលមិនទាន់កែច្នៃ។

ក្រុមអ្នកសេដ្ឋកិច្ច បានលើកឡើងថា វិស័យកសិកម្មកម្ពុជា នៅមានកម្រិត។ សមត្ថភាព នៃផលិតកម្មកែច្នៃម្ហូបអាហារ របស់សហគ្រាសធុន និងមធ្យម (SME) ក៏នៅមានកម្រិត ខ្វះដើមទុន ជំនាញ បច្ចេកទេស និងដើរមិនទាន់បច្ចេកវិទ្យា នៅតែជាឧបសគ្គសម្រាប់ការប្រកួតប្រជែង ជាមួយផលិតផលនាំចូល និងបង្កើនការនាំចេញទៅក្រៅប្រទេស ដែលត្រូវតែមានការយកចិត្តទុកខ្ពស់។

អ្នកជំនាញ បន្តថា កម្ពុជាគួរតែចាប់យកឱកាសជំរុញផលិតកម្មកសិកម្ម ដែលមានសក្តានុពល សម្រាប់កែច្នៃជាម្ហូបអាហារ ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ក្នុងបរិបទដែលតម្រូវការស្បឿង នៅលើទីផ្សារពិភពលោក កំពុងមាននិន្នាការកើនឡើង ខណៈបណ្តាប្រទេសផលិតស្បៀងសំខាន់ៗ នៅក្នុងតំបន់អាស៊ានមួយចំនួន ក៏កំពុងប្រឈមការរាតត្បាត ធ្ងន់ធ្ងរពីជំងឺកូវីដ១៩។

យោងតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញ ផលិតកសិកម្មចម្រុះជាង ៦០មុខ ទៅកាន់ទីសដៅទីផ្សារ ៥៧ប្រទេស នៅទូទាំងពិភពលោក នៅក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២១នេះ បានកើនឡើង ៨៩,៣២ភាគរយ ពីចំនួន ២,២១លានតោន ដល់ចំនួន ៤,១៨លានតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ។ តាមការប៉ាន់ស្មាន តម្លៃដែលទទួលបានពីការនាំចេញ កសិផលទាំងនេះ មានចំនួន ២.២៣៥លានដុល្លារ៕
រក្សាសិទ្ធិដោយ៖CEN

×