មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុនបានអបអរសារទរទៅដល់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលត្រូវបានជ្រើសតាំងជាប្រធានបក្សកុម្មុនិស្តចិនជាថ្មីម្តងទៀត និងបានសម្តែងពីជំនឿចិត្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានភាពល្អខ្លាំងជាងមុន។ នេះបើតាមការចេញផ្សាយរបស់ សារព៌តមានកូរ៉េ Yonhap នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
គីម ជុងអ៊ុន បានផ្ញើសារអបអរទៅកាន់លោក ស៊ី ជីនពីងនៅថ្ងៃពុធម្សិលមិញនេះ ក្រោយពេលមេដឹកនាំចិនដ៍មានឥទ្ធិពលម្នាក់ត្រូវបានជ្រើសតាំងឲ្យក្លាយជាអគ្គលេខាធិការគណកម្មាបជ្ឍិមនៃបក្សកុម្មុនិស្តចិនជាថ្មីម្តងទៀត។
នៅក្នុងសារ គីម ជុងអ៊ុនបានសម្តែងពីជំនឿចិត្តថា ទំនាក់ទំនងរបស់គណបក្ស និងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ដើម្បីផលងប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព៌តមានរដ្ឋកូរ៉េខាងជើង KCNA។
ទំនាក់ទំនងរបស់កូរ៉េខាងជើង ជាមួយនឹងចិន ដែលជាសម្ព័ន្ធមិត្ត និងដៃគូជំនួសដ៍សំខាន់របស់ខ្លួន ហាក់មានភាពសោះកក្រោះ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ជាងនេះទៅទៀត ចិនក៍បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ៕ ដោយ ៖ សុភ័ក្ត្រ