កាលពីពេលកន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គមប្រាកដណាស់ជាមានការភ្ញាក់ផ្អើល និងក៏កើតការងឿងឆ្ងល់យ៉ាងខ្លាំងផងដែរ ទាក់ទងទៅនិងរឿងរ៉ាវជីវិតប្តីប្រពន្ធរវាងអ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា ព្រោះថា ជារឿយៗ គេសង្កេតឃើញអ្នកនាង សឿ សុធារ៉ា តែងតែបង្ហោះសារត្អូញត្អែរប្លែកៗ ចង់បញ្ជាក់ឲ្យមហាជនបានដឹងថា ជីវិតគូរបស់នាងកំពុងឈានដល់ផ្លូវបំបែកហើយ។
តែទោះយ៉ាងណា ក្រោយស្ងាត់មួយរយៈធំមក ដែលប្រហែលអ្នកទាំងពីរបានចែកផ្លូវគ្នាហើយមើលទៅនោះ ស្រាប់តែថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើល ស្រឡាំងកាំងស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីអ្នកនាងបានបង្ហោះសារជាបន្តបន្ទាប់ ពោលពាក្យហៅប្តីឡើងផ្អែមដូចស្ករឡើងវិញ ដែលហាក់ដូចកាលពីពេលកន្លងៗទៅ ហាក់ដូចគ្មានរឿងរកាំរកូសអ្វីកើតឡើងអុីចឹង។
ជាការពិតណាស់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារ និងរូបភាពកាដូផ្តើមស្នេហ៍ជាថ្មីពីស្វាមី ដែលជាកងដៃមាសចំនួន ២ ឈុត។ ហើយក្នុងចំណោមកងដៃទាំង២ ម៉ូដមួយគឺមានទម្ងន់ ២ តម្លឹង ដែលត្រូវបានគេប៉ាន់ប្រមាណថា គឺមានតម្លៃមិនតិចក្រោម ៥ ពាន់ដុល្លារ នោះទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកាដូផ្តើមស្នេហ៍ថ្មីឡើងវិញនេះ ក៏ត្រូវបានអ្នកនាង សឿ សុធារ៉ា បានបញ្ចាក់ប្រាប់ឲ្យដឹងគួរឲ្យភ្ញាក់ផ្អើលថា៖ «អូនសូមអរគុណដល់លោកប្តី ដែលបានលួងចិត្តប្រពន្ធនូវកងដៃផ្តើមស្នេហ៍ជាថ្មី ទោះទំហំយ៉ាងណាក្តី ក៏ប្រពន្ធនៅតែរំភើបចិត្តខ្លាំងដដែល I do need u ervery time, my dear bos handband»។
ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្របានសម្តែងនូវក្តីរំភើប និងអបអរសាទរ នៅពេលបានឃើញអ្នកទាំងពីរត្រូវរ៉ូវគ្នាឡើងវិញ និងក៏សរសើរពីទឹកចិត្តលោក សាពូន មីដាដា ដែលមានក្តីអាណិតស្រឡាញ់ សម្រាប់ភរិយា និងកូនៗ និងក៏ដូចជូនពរឲ្យអ្នកទាំងពីចាប់ផ្តើមកាន់ដៃគ្នា ដើម្បីបន្តសាងសុភមង្គលគ្រួសារល្អឡើងវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង