Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! អ្នកទិញ​ជា​ស្ដេច តែ​បើ​ស្ដេច​ខុស​របៀប អ្នក​លក់​ជេរ​បាន​ដូច​គ្នា បញ្ចេញ​វីដេអូ​ផ្អើល

spot_img

វីដេអូមួយ ឃើញថាបានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង ដែលបង្ហាញពីអ្នកទិញទំនិញអនឡាញ សម្តីប្រៀបដូចខ្លួនឯងជាស្តេច ដោយប្រើពាក្យពេចន៍មិនសូវពិរោះពិសារ ទៅកាន់អ្នកលក់ ដោយក្នុងនោះ ដូចជាតថ្លៃឡើងអស់សាច់ ត្អូញត្អែររឿងថ្លៃសេវាដឹក និងបង្ខំឲ្យដឹកឲ្យជាបន្ទាន់ ជាដើម។

តែយ៉ាងណា នេះគ្រាន់តែជាវីដេអូសម្តែងប៉ុណ្ណោះ ដែលបានត្រូវបានបង្កើតឡើង ដោយសារតែអ្នកលក់ម្នាក់ បានជួបរឿងនេះជាញឹកញាប់ពេក ក៏បានឲ្យស្រីស្អាតកំពូលអ្នកបញ្ចេញបញ្ចូលសាច់រឿងជាច្រើនរាប់មិនអស់ កំពុងល្បីខ្លាំងនៅលើបណ្តាញសង្គម គឺកញ្ញា ហ្គេច សម្តែងឈុតឆាកនេះឡើងវិញ។

ក្នុងនោះ អ្នកលក់ម្នាក់ដែលមានឈ្មោះថា ស្រីដា ក៏បានបញ្ចេញភស្តុងតាងអ្នកទិញជាស្តេច និងរៀបរាប់ពីចរិតអ្នកទិញឲ្យដឹងបែបនេះថា៖ ​«អ្នកទិញជាស្ដេច តែបើស្ដេចខុសរបៀប អ្នកលក់ជេរបានដូចគ្នាចា៎ អ្នកលក់ online យល់អារម្មណ៍មួយហ្នឹង ចេញមកចង់បានខុសរបៀបដូចព្រះនាងអត់បានទេ អ្នកអើយអ្នក ចង់បានភ្លាមៗ តថ្លៃអស់សាច់ ថ្លៃដឹកទៀត ថីអ្នកដឹកហាលខ្យល់ហាលភ្លៀង មិនមែនលក់តែអ្នកនាងឯងទេ ចា៎សុំទោស បងៗណាស្គាល់ម្ចាស់សម្លេងក្នុងឆាតនេះជួយ mention ផង នេះគ្រាន់ជាការសម្ដែងដែលអ្នកលក់ជួបពិតមែន ព្រឹកមិញដោយមិនចង់បញ្ចេញឈ្មោះអ្នកទិញ ទើបបង ហ្គេច សម្ដែងឈុតឆាកឡើងវិញបងៗ កុំយល់ច្រលំណា»។

ក្រោយពីបានឃើញ និងស្តាប់វីដេអូសម្តែងនេះចប់ ក៏មានមតិជាច្រើនបាន សម្តែងការស្អប់អ្នកទិញ និងដាក់ឲ្យកប់ៗគួរឲ្យអស់សំណើចថា៖ «ចង់ស្គាល់មុខអ្នកទិញដល់ហើយបង មុខម៉េចបានសម្តីឡូយម្ល៉េះ, ងាប់ហើយបងអ្នកទិញអីក ចរិតថោកម្លេះ, អ្នកទិញម៉ាកៗហ្នឹងអី ចាប់ធ្វើសង្សារម៉ង កុំអោយប៉ិនឌឺពេក note ស្រីស្អាតបានយកណ៎ា, និយាយស្តីមោគ្មានការគិតក្នុងខ្លូនសោះ ភ្លៀវរបៀបនេះ បើខ្ញុំវិញមិនលក់អោយទេ ប៉ះបងនិយាយស្រួល បើប៉ះខ្ញុំអីមែន អត់ទុកដូចម៉ែទេ,….»៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×