Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កើតអាការ​សង្ស័យ ទៅ​ទិញ​តេស្ត​រហ័ស​ លទ្ធផល​​លើក​ទី​២​អវិជ្ជមាន​ ​ស្មាន​ថា​ខ្លួន​ឯង​​ជា មិន​នឹក​ស្មាន​នាំ​ទុក្ខ​ដល់​ម្តាយ​ជរា

spot_img

នេះជារឿងមួយគួរឲ្យព្រួយបារម្ភ និងក៏ជាសារដាស់តឿនទៅដល់អ្នកដទៃ ឲ្យមានការប្រុងប្រយ័ត្ន កុំទុកចិត្តតេស្តរហ័សខ្លាំងពេក ព្រោះថា បុរសម្នាក់បានកើតអាការសង្ស័យឆ្លងជំងឺកូវីដ-១៩ ក៏បានទៅទិញតេស្តរហ័ស មកពិនិត្យ ប៉ុន្តែ លទ្ធផលចុងក្រោយ តេស្តរហ័យរកមិនឃើញវិជ្ជមានកូវីដ ក៏គិតថាខ្លួនឯងជា តែមែនអី បានចម្លងជំងឺដល់ម្តាយចាស់ជរា នាំទុក្ខកាន់តែធ្ងន់។

នេះបើ​យោងតាមលោកវេជ្ជបណ្ឌិត ហ៊ុយ រិទ្ធី បានចែករំលែករឿងដ៏ហួសចិត្តខាងលើឲ្យដឹងថា អ្វីដែលគួរឲបារម្ភ រឿងតេស្តរហ័សកូវីត១៩ បងប្រុសម្នាក់គាត់មានអាការក្អក និងឈឺករយៈពេល ៣ថ្ងៃ គាត់ក៏សំរេចចិត្តទិញតេស្តរហ័ស ដើម្បីតេស្តមើល លទ្ធផលវិជ្ជមាន(+) គាត់ក៏សំរេចព្យាបាលខ្លួនឯងនៅផ្ទះ ៥ថ្ងៃក្រោយ អាការគាត់ក៏បានធូរស្រាល គាត់ក៏ធ្វើតេស្តម្តងទៀត លទ្ធផល (-) ស្អែកឡើងមិនអស់ចិត្តគាត់ក៏តេស្តម្តងទៀត ដោយរុកជ្រៅជាងមុន លទ្ធផល (-) ទៀត គាត់បានគិតថា បានជាសះស្បើយហើយ គាត់ក៏ទៅលេងម្តាយរបស់គាត់ និងរស់នៅដូចធម្មតា តែការពិតមិនដូច្នេះទេ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រិទ្ធី ប្រាប់បុរសអ្នកជំងឺនោះឲ្យទៅធ្វើតេស្តម៉ាសុីនធំ (PCR test) លទ្ធផល (+) ប៉ុន្មានថ្ងៃបន្ទាប់ ម្តាយគាត់ក៏វិជ្ជមាន (+) ហើយអាការគាត់ ស្ថិតនៅកំរិតធ្ងន់ទៀត។

តាមរយៈបទពិសោធន៍មួយនេះ លោកវេជ្ជបណ្ឌិត ចង់បញ្ជាក់ប្រាប់ថា ពេលមានអាការដំបូងៗ លទ្ធផលនៃការរកឃើញវីរុសរបស់តេស្តរហ័សខ្ពស់ណាស់ប្រហែល 98% តែក្រោយពីបាត់អាការៈ ឬ គ្មានអាការៈ លទ្ធភាពនៃការចាប់វីរុស មានប្រហែល 35% ប៉ុណ្ណោះ។

ដោយឡែក មហាជននៅក្នុងបណ្តាញសង្គមវិញ ក្រោយពីបានលឺបែបនេះ ក៏បានស្តីឲ្យបុរសនោះយ៉ាងចាស់ដៃថា ហ៊ឺ! ទើបតែព្យាបាលខ្លួនឯងបាន៥ថ្ងៃសោះ ពិតជាមិនយល់មែន! តេស្តរហ័សទោះមិនច្បាស់ ១០០% ប៉ុន្តែបើមើលឃើញហើយ​ហេតុអ្វីព្យាបាល៥ថ្ងៃ ឈប់ដូច្នេះ? នេះបានចំមិនដែលស្ដាប់ និងមិនដែលមើលព័ត៌មានមែន​។ ការមិនយកចិត្តទុកដាក់ គឺប្រមាថជីវិតខ្លួនឯង និងគ្រួសារ។ រាល់ថ្ងៃ មនុស្សបែបនេះហើយ ដែលដើរចម្លងគេឯងពេញប្រទេសនោះ។ ដឹងថាខ្លួនឯងកូវីដហើយ ទើបបាន៥ថ្ងៃ តេស្តអត់មានកូវីដ ទៅលេងម្តាយ នេះហើយមើលងាយកូវីដនាំទុកដល់អ្នកផ្ទះ គួរណាឃុំខ្លួនឯងបន្ត១៤ថ្ងៃទៀត យ៉ាងហោចណាស់ក៏បាន ២៨ ថ្ងៃ ដែរ។ សូមទុកជាបទពិសោធ បងប្អូនអ្នកកើតកូវីដ ព្យាបាលនៅផ្ទះខ្លួនឯង។ យ៉ាងណា ក៏សូមជូនពរម្ដាយគាត់ឲ្យឆាប់ជាផង។

គួរឲ្យដឹងផងដែរថា ក្រសួងសុខាភិបាល​ក៏ធ្លាប់​បាន​សេចក្តី​ជូន​ព័ត៌មាន ស្តី​ពី​ការ​ហាមឃាត់​ការ​ចែកចាយ លក់ និង​ធ្វើតេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ប្រើប្រាស់​តេស្ត​រហ័ស​គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល ផងដែរ​ ប៉ុន្តែ មនុស្សមួយចំនួនបែរជាមិនយកចិត្តទុកដាក់ ធ្វើតាមការណែនាំរបស់ក្រសួងសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×