Friday, December 1, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ក្រុង​ស្វាយរៀង អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ មេ​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​២៥០​គ្រួសារ 

spot_img

​ស្វាយរៀង ​៖ តំណាង​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ក្រុង​ស្វាយរៀង លោក កែរ រដ្ឋា អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​សង្កាត់​ស្វាយរៀង ព្រឹក​ថ្ងៃ​២៥ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ មេ​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​២៥០​គ្រួសារ នៅក្នុង​ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ខេត្តស្វាយរៀង​។​

​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​នេះ ក៏មាន​ការចូលរួម​ពី​សមាជិក​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​សង្កាត់​ស្វាយរៀង គណកម្មាធិការ​គណបក្ស​សង្កាត់ និង​សាខា​បក្ស​ភូមិ​ទាំង​៧ ក្នុង​សង្កាត់​ស្វាយរៀង​។​

​បន្ទាប់ពី​លោកស្រី ឡាយ វណ្ណា ប្រធាន​សាខា​បក្ស​ភូមិ​រោងបន្លែ​បានធ្វើ​របាយការណ៍​សង្ខេប អំពី​សភាពការណ៍​នយោបាយ​នៅក្នុង​ភូមិ និង​ការធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​បក្ស​រួចមក​លោក កែរ រដ្ឋា បានលើកឡើង អំពី​សភាពការណ៍​នយោបាយ​បច្ចុប្បន្ន អំពី​អំពើ​ក្បត់ជាតិ​របស់ កឹម សុខា និង សម រង្ស៊ី ដែ​លឃុ​ប​ឃឹ​ត​ជាមួយ​បរទេស ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ស្របច្បាប់ ការ​កាត់​ទឹកដី​ឱ្យ​បរទេស ដែលជា​មូលហេតុ​នៃ​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ ។​

​លោក កែរ រដ្ឋា​បាន​មានប្រសាសន៍​បន្តទៀតថាៈ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សមិទ្ធិផល​នានា​សម្រេចបាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នាពេល​កន្លងមក ។ ក្នុង​ឆ្នាំ​២០១៨​នេះ ប្រាក់បៀវត្ស​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ត្រូវបាន​តម្លើង​។ ការទទួលបាន​នូវ​សេវា​ថែទាំ​សុខភាព ដោយ​មិន​គិតថ្លៃ ទាំង​កម្មករ ក្នុង​ប្រព័ន្ធ ក្រៅ​ប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សាឃុំ​សង្កាត់ មេភូមិ ជំនួយការ​ភូមិ មន្ត្រីរាជការ ក្រុម​ដោះមីន ។​ល​។​

​ដោយឡែក ការកែប្រែ​មុខមាត់​របស់​ខេត្តស្វាយរៀង ក្រោម​ការដឹកនាំ​របស់​លោកជំទាវ​បណ្ឌិត ម៉ែន សំអន​​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តស្វាយរៀង និង​ឯកឧត្តម​ម៉ែន វិបុល ប្រធាន​គណបក្ស​ខេត្ត ធ្វើឱ្យ​ខេត្តស្វាយរៀង​រីកចម្រើន​ហួស​ពី​ការ​ស្មាន ។

​លោក កែរ រដ្ឋា ស្នើសុំ​ឲ្យ​សមាជិក​ទាំងអស់​បន្ត​គាំទ្រ និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឱ្យបាន​អ​សន​:​ច្រើន​លើសលុប​ក្នុងរ​ដ្ឋ្​សភា ៕ ​វ៉ៃ​កូ​

spot_img
×