Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ដែលដឹងសោះ! មិន​នឹក​ស្មាន​តារា​កំប្លែង​ជើង​ចាស់ នាយ កុយ មាន​កូន​ស្រី​ទី៣​​រូប​សម្រស់​ស្អាត​មិន​ធម្មតា ហើយ​នាង​គឺ​ជា…

spot_img

ប្រិយមិត្តបានស្គាល់ច្បាស់ហើយ តារាកំប្លែងជើងចាស់ លោក ជួង ជី ហៅនាយ កុយ គឺជាតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះមួួយរូបប្រចាំប្រទេសកម្ពុជា។ ជាការពិតណាស់ នាយកុយ បានល្បីល្បាញខ្លាំង កាលពីអំឡុងឆ្នាំ២០០០ ដែលកាលនោះ លោក និងនាយក្រឹម គឺជាមិត្តរួមក្រុមគ្នា ហើយនៅពេលលឺថានាយកុយ នាយក្រឹម ទៅសម្តែងម្តងៗ​នោះមនុស្សម្នាភ្លូកទឹកភ្លូកដីផ្អើលទៅមើលហើយ។

តែយ៉ាងណា បច្ចុប្បន្ននេះ លោកមានវ័យកាន់ច្រើនហើយ ខណៈសុខភាពក៏ធ្លាក់ចុះតាមវ័យ ហេតុនេះ លោកពុំសូវចេញសម្តែងដូចមុនទៀតទេ ស្របពេលការ​​សម្តែង​នៅតាមប៉ុស្តិ៍ទូរទស្សន៍ក៏បានធ្លាក់ចុះ ប៉ុន្តែ លោកនៅតែអាចសម្តែងបាន ដូចជាសម្តែងកាត់សក់យូរៗម្តង នៅក្នុងពិធីមង្គលការគេ និងក៏ឃើញឆ្លៀតទៅលេងល្ខោនបាក់សាក់ម្តងម្កាលផងដែរ កាលពីមិនទាន់ផ្ទុះជំងឺកូវីដ១៩ នៅក្នុងប្រទេស។

ដោយឡែក បើងាកមើលមើលជីវិតគ្រួសាររបស់លោកវិញ កាលពីពេលកន្លងមក នាយកុយ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា លោកមានកូនស្រីម្នាក់ឈ្មោះ ជី រដ្ឋា ជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់។ ហើយអ្វីដែលមិននឹកស្មាន និងគួរឲ្យសរសើរនោះ គឺថា កូនស្រីរបស់លោកពុំត្រឹមជាកូនប្រកបដោយគន្លងធម៌ប៉ុណ្ណោះទេ គឺថែមមានរូបសម្រស់ស្អាតមិនចាញ់អ្នកសិល្បៈនោះឡើយ។

តែទោះយ៉ាងណា នាយកុយ ក៏បានបញ្ជាក់ឲ្យដឹងថា «ទោះបីជា​កូន​ខ្ញុំ គាត់​មាន​រូប​ស្រស់ស្អាត​ក៏ដោយ គាត់​អត់ ​ដែល​មាន​ចិត្ត​ចង់​ចូល​ប្រឡូក​សិល្បៈ​ដូច​ខ្ញុំ​ទេ គោលបំណង​គាត់​ចង់​ធ្វើការ​ឯករាជ​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន»។ ហើយលោកក៏បានបង្ហើបថា បច្ចុប្បន្ននេះ នាងមានគ្រួសារ និងមានកូន ៣​នាក់​រួចហើយ ដោយប្រកបមុខរបរជា​អ្នកលក់សម្លៀកបំពាក់ នៅ​ផ្សារទួលទំពួង៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×