ព្រះសីហនុ: កម្លាំងនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបើកប្រតិបត្តិការបង្ក្រាបការនាំចូលទូរស័ព្ទខុសច្បាប់មួយករណី នៅខេត្តព្រះសីហនុ ដោយដកហូតបានទូរស័ព្ទជាង២៤០០គ្រឿង ដែលនាំចូលពីប្រទេសថៃ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោក ឯម ណារិទ្ធប្រធានការិយាល័យ នាវាចរគយ និងមន្ត្រីនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដោយចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការឃាត់ចាប់ទំនិញទូរស័ព្ទដៃ ដែលផ្ទេរចេញពីទូកដឹកទំនិញ Kitawann មកពីប្រទេសថៃ ត្រង់ចំណុចកោះដែកគោល ស្ថិតក្នុងខេត្តព្រះសីហនុ ឆ្ពោះមកកំពង់ផែទំនប់រលក។
ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ទូរសព្ទ័ប្រើរួចចំនួន១៤កេស ស្មើនិង២៤១០ គ្រឿង ដែលជាប្រភេទ Samsung ២,២៨៨គ្រឿង, LG ១១៨គ្រឿង និងផ្សេងៗជាភាសាកូរ៉េ ៤គ្រឿង៕ ដោយ ៖ បេឡា