Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានអុីចឹងទៀតព្រះ! សុគន្ធ នីសា ព្រមាន​គ្រូ​ហុង​ស៊ុយ​ចៅ​ម៉ែ ព្រោះ​លេង​ខូច​យក​រូប BA ខ្លួន ទៅ​ធ្វើ​បែប​នេះ​…

spot_img

ថ្មីៗនេះ មានរឿងភ្ញាក់ផ្អើល ហួសចិត្តទៀតហើយ ខណៈស្ងាត់ៗ ស្រាប់តែតារាចម្រៀងអ្នកនាង សុគន្ធ នីសា បានធ្វើការព្រមានទៅកាន់គ្រូហុងស៊ុយអនឡាញល្បីឈ្មោះមួយរូប ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ គឺចៅម៉ែ ដែលបានលេងខូចយករូបផ្សព្វផ្សាយផលិតពិតប្រាកដរបស់នាង ទៅកាត់តដាក់ផលិតផលរបស់ខ្លួនដោយគ្មានសុំការអនុញ្ញាត ហើយបង្ហោះនៅក្នុងផេករបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អតិថិជន។

ក្នុងនោះ អ្នកនាង សុគន្ធ នីសា បានប្រាប់ទៅកាន់គ្រូហុងស៊ុយ ចៅម៉ែ ឲ្យប្រញាប់លុបចោលវិញជាបន្ទាន់ ដោយអ្នកនាងបានលើកឡើងយ៉ាងដូច្នេះថា៖ «នាងខ្ញុំ សុំសំណើរដល់ម្ចាស់ Page សាវឿន សាខាវិមានរចនា ហុងស៊ុយ បឹងទំពុន លុបរូបដែលយករូប BA របស់ខ្ញុំទៅកាត់តបែបហ្នឹង ជម្រាបជូនបងស្រីប្រធានក្រុមហ៊ុនជាទីគោរព Rachna Palace Thailand ជួយពន្យល់ណែនាំកូនក្រុម រឺតំណាងរបស់បង លក់ដោយប្រើក្រមសីលធម៌ផង មេត្តាលុបរូបគាត់ចេញផង»។

ក្រោយពីបានឃើញ សុគន្ធ នីសា ធ្វើការព្រមានបែបនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការហួសចិត្តជាខ្លាំង ដោយបានរិះគន់គ្រូហុងស៊ុយ ចៅម៉ែ ឡើងកប់ៗថា៖ «មានចឹងទៀតព្រះ! គ្មានលុយរក ​BA ​ទេ​ដឹង​បានជា​យករូបគេ​ទៅ​កាត់ដាក់ចឹង។

រីឯអ្នកខ្លះទៀត ក៏បានចំអកឲ្យថា៖ «នេះហើយបានជឿជាក់ថាមុខអ្នកឃោសនាផ្សព្វផ្សាយផលិតផលពិត ពាក់ពេជ្រពេញខ្លួនមែន!, អូហូ ទីផ្សាររបស់វិមានរចនាធ្វើបែបហ្នឹងទេណ៎ សង្ស័យតែលក់ដាច់ពេកហើយមើលទៅ, ក្រែងប្តីចៅម៉ែជាមហាសេដ្ឋីទី៦ហី? ម៉េចមិនជួល ម៉ៃឃើលជេកសិន ឲ្យធ្វើ BA តំណាងផលិតផលដែរទៅ មកលួចយករូបបងនិសាធ្វើអី យ៉ាហីុ ហួសចិត្ត ក្លែងបន្លំឥតល្ហែ ឆ្នាំងណាគ្រប់ហ្នឹងមែន!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×