Monday, January 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ក្រោយ​សម្រាល​កូន ភរិយា យឿន ពិសី ស្រាប់​តែ​បង្ហោះ​សារ​យ៉ាង​ប្លែក​ថា…

ជឿថាប្រិយមិត្តបានជ្រាបហើយ ដែលកាលពីពេលថ្មីៗនេះ ភរិយារបស់តារាចម្រៀង យឿន ពិសី សម្រាលបានកូនប្រុសម្នាក់មានមុខមាត់ស្រស់ស្អាតគួរឲ្យក្នាញ់តែម្តង ដែលជាចំណងដៃរួមឈាមជាមួយស្វាមី យឿន ពិសី ក្រោយអ្នកទាំងពីរបានកាន់ដៃគ្នារោងការ មិនបានប៉ុន្មានខែផង។

ពិតណាស់ នៅពេលដែលភរិយាសម្រាលកូនបានដោយសុវត្ថិភាព លោក យឿន ពិសី ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងដោយភ័យផងអរផង ព្រោះតែមិននឹកស្មានបានក្លាយជាឪពុកគេយ៉ាងលឿនបែបនេះ ក្រោយពីបានទន្ទឹងរង់ចាំចង់ឃើញមុខកូនអស់រយៈពេលយូរខែមកហើយ។

តែដោយឡែក ថ្មីៗនេះ ភរិយារបស់លោក យឿន ពិសី បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះក្រោយសម្រាលកូនរួច នាងស្រាប់តែបង្ហោះសារហាក់ប្លែករៀបរាប់យ៉ាងដូច្នេះថា៖ «ខ្វះមួយណាក៏មិនបានដែរ (ជីវិត=ប្រៃល្វីងជូរចត់ផ្អែមត្រជាក់រាក់ជ្រៅយំសើច សប្បាយកើតទុក្ខមានគ្រប់រស់ជាតិ នេះហើយគឺជាជីវិតពិតរបស់ខ្ញុំផ្ទាល់តាម៉ង)»។

យ៉ាងណាមិញ ជាមួយសារបង្ហោះហាក់បង្កប់នូវអារម្មណ៍ពិបាកចិត្តនេះផងដែរ គេក៏មិនដឹងថា ភរិយារបស់លោក យឿន ពិសី កំពុងមានរឿងហេតុអ្វី ឬយ៉ាងណានោះទេ។ តែយ៉ាងណា បើតាមអត្ថន័យដើមឃ្លា និងរូបភាពភ្ជាប់រវាងស្វាមី យឿន ពិសី និងកូន គឺមានន័យថា នាងស្រឡាញ់អ្នកទាំងពីរ ដែលមិនអាចខ្វះមួយណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×