នៅថ្ងៃទី ២៥ ខែមីនា ប៉ូលិសអ៊ីស្រាអែលឲ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសនេះ លោក Benjamin Netanyahu រួមជាមួយភរិយានិងកូនប្រុស នឹងត្រូវសួរចម្លើយក្នុងក្របខណ្ឌនៃការស៊ើបអង្កេតរឿងពុករលួយនៅថ្ងៃទី ២៦ ខែមីនា ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu
អ្នកនាំពាក្យម្នាក់របស់ប៉ូលិសឲ្យដឹងថា លោក Shaul Elovitch អតីតនាយកក្រុមហ៊ុនទូរគមនាគមន៍ Bezeq របស់អ៊ីស្រាអែល និងភរិយា ក៏ត្រូវសាកសួរចម្លើយនៅថ្ងៃនេះដែរ។
អ្នកទាំង ៥ ដូចរៀបរាប់ខាងលើ គឺជាជនមន្ទិលសង្ស័យក្នុងករណីសូកប៉ាន់ដ៏ធំមួយ ដែលគេឲ្យឈ្មោះថា ករណី “case 4000” ។ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតអ៊ីស្រាអែលគឺ Bezeq បានទទួលប្រយោជន៍ហិរញ្ញវត្ថុនូវការគាំទ្រហួសហេតុពីក្រសួងព័ត៌មាន -ក្រសួងដែលមុននោះលោកនាយករដ្ឋមន្ត្រី Netanyahu ដឹកនាំ 2019-2017 ។
លោក Shaul Elovitch ជាអគ្គនាយកបានតបស្នងដោយពាំនាំព័ត៌មានល្អៗពីលោក Netanyahu មកចុះផ្សាយតាមគេហទំព័រ Walla របស់ខ្លួន ។
ប្រភព័ត៌មានពីប៉ូលិសឲ្យដឹងថា លោក Netanyahu នឹងត្រូវសួរចម្លើយនៅឯភូមិគ្រឹះសម្រាប់នាយករដ្ឋមន្ត្រីនៅ Jerusalem ខណៈពេលមនុស្ស ៤នាក់ ផ្សេងទៀតនឹងត្រូវសួរចម្លើយនៅឯការិយាល័យរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនៅជាយក្រុង Tel Aviv ៕ សូយន