Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលនេះ គូស្នេហ៍ភក្តី​កើត​ជំងឺ​កូវីដ ត្រូវ​បែក​គ្នា​ហើយ សល់​តែ​លោក​តា​នៅ​កន្តោច​កន្តែង​ម្នាក់​ឯង

spot_img

កាលពីពេលថ្មីៗនេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាសម្តែងនូវក្តីរំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះថា ខន សុមេត បានបង្ហោះរូបភាពដ៏សែនស្រណោះប៉ុន្មានសន្លឹក បង្ហាញលោកយាយ និងលោកតា ជាប្តីប្រពន្ធមួយគូ បានឆ្លងជំងឺកូវីដ-១៩ ខណៈលោកយាយបានកំពុងស្ថិតក្នុងស្ថានភាពសុខភាពយ៉ាប់ខ្លាំងទៅ​ហើយ។

តាមរយៈរូបភាពឃើញថា លោកតាជាប្តីដែលនៅមានកម្លាំងមាំទាំ គឺគាត់បានមើលថែ បញ្ចុកបាយទឹកដល់លោកយាយជាប្រពន្ធយ៉ាងយកចិត្តទុក​ដោយមិនហ៊ានឃ្លាតឆ្ងាយនោះឡើយ។ លើសពីនេះ អ្វីដែលគួរឲ្យកោតសរសើរនោះ បើទោះជាកម្លាំងក៏ទ្រុឌទ្រោមដោយសារជំងឺនេះយ៉ាងណា ក៏លោកតាព្យាយាមនិយាយលើកទឹកចិត្តប្រពន្ធ ឲ្យតស៊ូកុំចុះចាញ់ ព្រោះមានគាត់ជាប្តីនៅមើលថែហើយ។

គូស្នេហ៍ភក្តីនេះ ត្រូវបានដឹងថា មកពីសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ លោកតាមានឈ្មោះ សាំង​ ម៉ោញ​ អាយុ ៨៧ ឆ្នាំ​ចំណែកប្រពន្ធរបស់លោកតាមានឈ្មោះ ជឹម ជន អាយុ ៨២ ឆ្នាំ។ ពួកគាត់បានឆ្លងជំងឺកូវីដនេះដូចគ្នា និងបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ តែ២នាក់ប្តីប្រពន្ធប៉ុណ្ណោះ ប៉ុន្តែលោកតាបានយកចិត្តទុកដាក់មើលថែប្រពន្ធទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ឡើយ ទោះបីជាខ្លួនលោកតាកំពុងតែខ្សត់ខ្សោយកម្លាំងយ៉ាងណាក្តី។

តែទោះជាយ៉ាងណា នៅពេលនេះ ប្រពន្ធរបស់លោកតា បានលាចាកលោក ទៅចោលគាត់មុនហើយ។ នេះបើយោងតាមផេកហ្វេសប៊ុកមួយ បានបង្ហោះពីដំណឹងមរណភាពប្រពន្ធរបស់លោកតាឲ្យដឹងថា៖ «ដំណឹងដ៏ក្រៀមក្រំ! (បាត់ដំបង) លោកយាយ ជឹម ជន អាយុ ៨២ ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហេីយនៅវេលាម៉ោង ៤:១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×