Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមែនៗ! ក្រោយគេរិះ​គន់​ថា​បង​ស្រី​ខ្លួន អួត​ថ្លៃ​បណ្ណាការ ស្រាប់​តែ អាម៉ី ចេញ​មុខ​ប្រតិកម្ម​ខ្លាំងៗ​ថា​…

spot_img

ប្រិយមិត្តជាច្រើនបានដឹងហើយ អាជី (Ah Gi Leader) ដែលជាអ្នកលក់ផលិតផលឡេតាមអនឡាញដ៏មានប្រជាប្រិយភាពម្នាក់ និងត្រូវបានចាត់ទុកថា អ្នកអ្នកជំនួញវ័យក្មេងម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យអនឡាញមួយនេះ នៅទីបំផុត បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីអ្នកបន្ទាប់ពីអ្នកទាំងពីរបានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

នៅក្នុងពិធីភ្ជាប់ពាក្យរបស់ អាជី គឺត្រូវបានរៀបចំធ្វើឡើងជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដើម្បីគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមានការចូលរួមដឹងឮពីសំណាក់ក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកទាំងពីរ។ ដោយឡែកងាកមកដឹងពីថ្លៃទឹកដោះវិញ គឺពិតជាមិនធម្មតានោះទេ ដោយ អាជី ទទួលបានថ្លៃបង្គាប់ពីខាងប្រុសរហូតដល់ចំនួន «ដប់ពីរម៉ឺន ប្រាំពាន់ដុល្លារ» ឯណោះ។

តែយ៉ាងណាមិញ ក្រោយបានឃើញបុគ្គលមួយចំនួន ហាក់ទើស នាំគ្នាធ្វើការរិះគន់រឿងបងស្រីខ្លួនយកថ្លៃទឹកដោះកប់ពពកបែបនេះ ប្អូនស្រីអាជី ដែលមានឈ្មោះថា អាម៉ី ក៏បានឆ្លើយតបយ៉ាងដូច្នេះថា «ខ្ញុំគិតថាថ្លៃទឹកដោះប៉ុណ្ណឹងវាស័ក្តិសមណាស់ ហើយក៏មិនច្រើនលើសលុបដល់ថ្នាក់អោយបុគ្គលខ្វះចំណេះដឹងខ្លះមកនិយាយវាយតម្លៃបងស្រីខ្ញុំដែរ (ច្រណែន?បានទើស?) ពួកខ្ញុំចេញពីគ្រួសារដែលមានជីវភាពសមរម្យ មានចំណេះដឹង បងស្រីខ្ញុំមានសមត្ថភាពខ្ពស់ដែលមិនអាចកាត់ថ្លៃបាន គាត់អាចរកចំណូលបានលើសហ្នឹងរយពាន់ដង ទាំងស្អាតទាំងឆ្លាត មានសមត្ថភាព អុីចឹងបើតាំងខ្លួនថាមិនបានច្រណែនគេទេ កុំទើស ព្រោះសមយ័នេះហើយ រឿងគេទេលុយគេទេ កុំឈឺចាប់ពេក រៀនបើកចិត្តអោយទូលាយ ឃើញគេមានបានអបអរគេទៅវាបានបុណ្យ កុំឈ្នានីសទើសច្រណែនគេពេក វាមិនបានប្រាក់ខែទេ យូរទៅដូចបន្ទាបតម្លៃខ្លួនឯងដោយសារចរិកច្រណែនឈ្នានីសអ្នកដទៃ មិនពេញចិត្តនូវសេខក្ដីសុខគេ ខឹងៗធ្វើមើលគេធ្លាប់ទៅធ្វើអីខ្លួនអុីចឹង។

ជូនទៅបុគ្គលបរាជយ័ ទើសៗគ្មានស្គាល់ពាក្យថាជោគជយ័ ឬក្ដីសុខទេ ពួកខ្ញុំមិនប្រកាន់និងបុគ្គលរោគចិត្តទេ តែបែរជាអាណិតទៅវិញទេ។ អរគុណ ដោយក្ដីគោរពពីនាងខ្ញុំ តេង ដាណា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×