Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! ចៅម៉ែ ទទួល​ស្គាល់​សាខាខ្លួន​លួច​យក BA សុគ្ធន នីសា កាត់ត និង​ថា​ខ្លួន​អត់​ដឹង​សោះ ឲ្យ​កូន​ចៅ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង

spot_img

ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ទាក់ទងរឿងរ៉ាវលួចកាត់តរូបផ្សាយពាណិជ្ជកម្ម ពីសំណាក់ផេកឈ្មោះ «សាវឿន សាខាវិមានរចនា ហុងស៊ុយ បឹងទំពុន» ដែលគេស្គាល់ថា ជាសាខាក្រុមហ៊ុនវិមានរចនា ដែលមានម្ចាស់ជាគ្រូហុងស៊ុយអនឡាញជនជាតិខ្មែរដ៏ល្បីឈ្មោះ កំពុងរស់នៅក្នុងប្រទេសថៃ ដែលមានរហ្សនាមថា «ចៅម៉ែ» បានធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង ក្រោយពីអ្នកនាង សុគន្ធ នីសា បានចេញមកព្រមានឲ្យលុបចោលជាបន្ទាន់ ដែលបានលួចយករូប BA របស់នាង ទៅកាត់តដាក់ផលិតផលរបស់ខ្លួន ដោយឥតអៀនខ្មាស។

តែយ៉ាងណាមិញ ក្រោយ CEN បានចុះផ្សាយរឿងនេះល្បីសុះសាយពាសពេញបណ្តាញសង្គមរួចមក ស្រាប់តែបានធ្វើឲ្យគ្រូហុងស៊ុយ ចៅម៉ែ ឆេះដុំយ៉ាងខ្លាំងក្លា រហូតចេញវីដេអូចោទសារព័ត៌មានយើងស៊ីលុយពី សុគន្ធ នីសា តែម្តង និងបានស្តីបន្តោសឲ្យកូនចៅរបស់ខ្លួនថាអាឡេអាឡឺ ដូចឡានរលុបលេខ ហើយក៏បានទទួចថាខ្លួនមិនបានដឹងសោះឡើយ រឿងកូនចៅលួចកាត់តរូបប្រេនគេ ប្តូរដាក់ប្រេនផលិតផលក្រុមហ៊ុនរបស់ខ្លួន ព្រោះខ្លួនមិនដែលបង្រៀនបង្គាប់ឲ្យធ្វើបែបនេះឡើយ។

តាមរយៈវីដេអូ Live ចេញមុខទទួលស្គាល់ថា សាខាខ្លួនពិតជាបានលួចកាត់តរូបភាពរបស់ សុគន្ធ នីសា ពិតប្រាកដមាន គ្រូហុងស៊ុយអនឡាញ ចៅម៉ែ ក៏បានភ្ជាប់សារផ្តាំទៅដល់កូនចៅរបស់ខ្លួនទាំងអស់យ៉ាងដូច្នេះថា៖ «សេចក្តីប្រកាស យើងខ្ញុំជាម្ចាស់ក្រុមហ៊ុនវិមានរចនា សូមជូនដំណឹងទៅដល់សាខាក្រុមហ៊ុនវិមានរចនាទាំងអស់ សូមកុំចំលង រឺ យករូបភាព ក្រុមហ៊ុនផ្សេង ឬ តារាផ្សេងៗ មកកាត់ត ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលវិមានរចនាអោយសោះ។ បើមានការល្មើសដោយប្រការណាមួយក្នុង សង្គម online សូមអោយសាខាដែលបាន post និង ធ្វើឯកសារនោះទ្បើងមកទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងផ្ទាល់»។

តែបើទោះជា ចៅម៉ែ បានចេញមុខអះអាងថាខ្លួនមិនបានដឹងរឿងនេះយ៉ាងណាក៏ដោយ ក៏មហាជនមួយចំនួន បានលើកឡើងឲ្យបងប្អូនពិចារណាថា៖ «បើម្ចាស់មិនកាត់តអោយតំណាងទេ ក៏តំណាងមិនហ៊ានយកមកផុសផ្តេសផ្តាសដែរ ព្រោះខ្លាចគេប្តឹងយល់ផង, មេ និងកូនវាថោកដូចតែគ្នាទេ, ទាល់តែម្ចាស់ដើមគេចេញមកប្រតិកម្ម ទើបនាងចៅម៉ែហ្នឹងមកបកស្រាយ កូនចៅក្នុងសាខាបានបង្ហោះរូបកាត់តបាន៦ថ្ងៃហើយ បើមិនមានការប្រតិកម្មពីម្ចាស់ពិតគេទេ នាងរចនាហ្នឹងវាធ្វើមិនដឹងមិនលឺទេ បើមិនដឹងទេកុំចេញមកកាន់ជើងខុសរឿង ទៅដេកស្តាប់ហុងស៊ុយបោកអេសក្បាលពោះទៅ, អ្នកខ្លះកាន់ជើងមិនបើកភ្នែកទេ ចាំដល់គេបោកបានស្រែកអោយគេជួយ»។

ជាក់ស្តែង ដូចជារូបស្លាកឈ្មោះក្រុមហ៊ុនវិញ ក៏ត្រូវបានគេចាប់ថ្នាក់បាន ហើយមានអ្នករិះគន់ដាក់ឲ្យឡើងកប់ៗថា «យករូបប៉ាយគេមកកាត់ត សរសេរថាប៉ាយក្រុមហ៊ុនខ្លួន ពេលគេតាមទាន់ កែវិញដាក់ថាគំរូទេ ថោកមហាសែនថោក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×