Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូវីដសាហាវណាស់! ថ្ងៃ​២៤ កក្កដា នេះ កូវីដ​ឆក់​យក​ជីវិត​អ្នក​គ្រូ​ពេទ្យ​ម្នាក់ នៅ​ឯ​…

spot_img

អ្នកប្រើប្រាស់ហ្វេសម្នាក់ នៅប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១) បានផុសរូបភាពដ៏សោគសង្រេងមួយ ចែករំលែកតៗគ្នា បង្ហាញគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យប្រុសស្រីជាច្រើននាក់ បានជួរជាឈរអមសងខាងផ្លូវដើរ ស្ថិតក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត ដើម្បីជូនដំណើរសពអ្នកគ្រូពេទ្យម្នាក់ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារឆ្លងជំងឺកូវីដ-១៩ ពីការងារដ៏លះបង់របស់គាត់ ចេញពីមន្ទីរពេទ្យមួយកន្លែង នៅក្នុងទីក្រុងបាងកក។

អ្នកបង្ហោះនោះ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា «ខ្ញុំទទួលយកមិនបានទេ ពេលឃើញបែបនេះ! ខ្ញុំសឹងតែលែងខ្វល់អ្នកណាទាំងអស់។ សូមបងស្រីជាទីស្រឡាញ់របស់ប្អូន សម្រាកចុះ បងហត់នឿយពេកហើយ។ កូវីដ ពិតជាសាហាវណាស់ បានឆក់យកជីវិតគិលានុបដ្ឋាយិកាជាទីស្រឡាញ់របស់ខ្ញុំ ប្អូនលែងបានឃើញបងស្រីទៀតហើយ ចាប់ពីពេលនេះទៅ!!»។

បើតាមប្រភពបានឲ្យដឹងថា សពអ្នកគ្រូពេទ្យ Praepat Thanyawat Taweesuk ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ កាសេមរ៉ាត់ ក្នុងសង្កាត់បាងខា ទីក្រុងបាងកក នៅវេលាម៉ោង ១ រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះ និងត្រូវបានបូជានៅវត្ត បាងមឿង ស្រុកបាងយ៉ៃ ខេត្តណងថាបូរី ហើយធាតុរបស់គាត់ត្រូវបានយកទៅស្រុកកំណើតនៅក្នុងខេត្ត ណាខន រ៉ាឆាស៊ីម៉ា ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×