ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ទាក់ទងរឿងរ៉ាវសាខាក្រុមហ៊នវិមានរចនា របស់គ្រូហុងស៊ុយអនឡាញ «ចៅម៉ែ» ដែលបានលួចយករូប BA របស់តារាចម្រៀង សុគន្ធ នីសា ទៅកាត់តដាក់ផលិតផលរបស់ខ្លួន ដោយឥតអៀនខ្មាស ធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង និងចំអកឲ្យយ៉ាងកប់ៗតែម្តង។
តែយ៉ាងណា ក្រោយម្ចាស់រូបផ្ទាល់ សុគន្ធ នីសា ប្រាប់ឲ្យលុបចោលវិញជាបន្ទាន់ នៅទីបំផុត ទើប ចៅម៉ែ ចេញវីដេអូទទួលស្គាល់ការពិតថា សាខាខ្លួនពិតជាបានធ្វើទង្វើលួចបែបនេះមែន ប៉ុន្តែ បាននិយាយទទួចយកភាពស្អាតស្អំសម្រាប់ខ្លួនឯងថា ខ្លួនពិតជាមិនបានដឹងថា កូនចៅលួចរូបគេយកមកកាត់តបែបនេះនោះទេ ដោយសំណាងថា ខ្លួនមួយមិនអាចគ្រប់គ្រងកូនចៅរាប់ពាន់សាខានៅស្រុកខ្មែរបាន។
ជាមួយគ្នានោះផងដែរចៅម៉ែ ដែលម្ចាស់ក្រុមហ៊ុនវិមានរចតនា នៅក្នុងប្រទេសថៃ ក៏បានបញ្ជាឲ្យកូនចៅសាខាបឹងទំពន់ ដែលបានបង្ហោះរូបកាត់តនៅលើផេក ឲ្យលុបវិញជាបន្ទាន់ ហើយថែមទាំងនិយាយថា បើ សុគន្ធ នីសា មិនសុខចិត្តប្តឹង សូមឲ្យកូនចៅនោះទទួលខុសត្រូវខ្លួនឯងទៅ ព្រោះរូបនាងជាមេកើយមិនដឹងខ្យល់នោះឡើយ។
តែបើទោះជា ចៅម៉ែ ខំចេញមុខអះអាងថាខ្លួនមិនបានដឹងរឿងនេះយ៉ាងណាក៏ដោយ ក៏មហាជនមួយចំនួន បានលើកឡើងឲ្យបងប្អូនពិចារណាថា៖ «បើម្ចាស់មិនកាត់តអោយតំណាងទេ ក៏តំណាងមិនហ៊ានយកមកផុសផ្តេសផ្តាសដែរ ព្រោះខ្លាចគេប្តឹងយល់ផង, មេ និងកូនវាថោកដូចតែគ្នាទេ, ទាល់តែម្ចាស់ដើមគេចេញមកប្រតិកម្ម ទើបនាងចៅម៉ែហ្នឹងមកបកស្រាយ កូនចៅក្នុងសាខាបានបង្ហោះរូបកាត់តបាន៦ថ្ងៃហើយ បើមិនមានការប្រតិកម្មពីម្ចាស់ពិតគេទេ នាងរចនាហ្នឹងវាធ្វើមិនដឹងមិនលឺទេ បើមិនដឹងទេកុំចេញមកកាន់ជើងខុសរឿង ទៅដេកស្តាប់ហុងស៊ុយបោកអេសក្បាលពោះទៅ, អ្នកខ្លះកាន់ជើងមិនបើកភ្នែកទេ ចាំដល់គេបោកបានស្រែកអោយគេជួយ»។
ជាក់ស្តែង សូម្បីតែរូបស្លាកឈ្មោះក្រុមហ៊ុនវិញ ក៏ ចៅម៉ែ លួច Copy ដែរ។ ក្នុងនោះ គណនីហ្វេសប៊ុកមួយបានបញ្ចេញរូបភាពជាក់ស្តែង និងដាក់ឲ្យឡើងកប់ៗថា «យករូបប៉ាយគេមកកាត់ត សរសេរថាប៉ាយក្រុមហ៊ុនខ្លួន ពេលគេតាមទាន់ កែវិញដាក់ថាគំរូទេ ថោកមហាសែនថោក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង