តារាហ្វេសប៊ុកស្រីដ៏មានឈ្មោះល្បីល្បាញ អ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងស្រី ដេនី ក្វាន់ ដែលបច្ចុប្បន្នកំពុងជោគជ័យខ្លាំង លើមុខខជំនួញផ្ទាល់ខ្លួន តាមរយៈការលក់ផលិតផលថែរក្សាសម្រស់អនឡាញ។
ក្រោយមុខរបរលក់ផលិតផលអនឡាញ កំពុងតែរលូនទៅមុខ គេសង្កេតឃើញថា តារាហ្វេសប៊ុករូបនេះ បានកំពុងប្រើជីវិតយ៉ាងហាយសូរ រស់នៅក្នុងផ្ទឹះវីឡាដ៏ស្កឹមស្កៃ ជិះរថយន្តទំនើប និិងប្រើប្រាស់របស់សុទ្ធតែថ្លៃៗទៀងផង។ តែយ៉ាងណា ទន្ទឹមនឹងភាពជោគជ័យនេះ អ្នកនាង ចោមច័ន្ទ ក៏បរាជ័យយនិងជីវិតគូផងដែរ។
ជាក់ស្តែង ថ្មីៗនេះ តារាស្រីល្បីឈ្មោះក្នុងហ្វេសប៊ុករូបនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបនាងបានបង្ហាញគូស្នេហ៍ថ្មីរបស់ខ្លួន ដែលជាសង្សារទី៧។
តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងអំឡុង Live វីដេអូ បង្ហាញរូបរាងគូស្នេហ៍ អ្នកនាង ចោម ច័ន្ទ បានប្រើឲ្យប្រុសម៉ៅ ពាក់ស្បែកជើងឲ្យនៅចំពោះមុខមហាជន និងសូម្បីបោះសម្តីដាក់អ្នកថាខ្លួនសម្តែងមួយចំនួនឡើងកប់ៗថា «អញស៊ូឲ្យប្តីបម្រើអញៗ មិនឲ្យអ្ហែងមកធ្វើឪអញទេ ខណៈប្រុសស្នេហ៍វិញ បានឆ្លើយតបថា «ខ្ញុំស៊ូថោក ចំពោះមនុស្សស្រីដែលខ្ញុំស្រលាញ់ស្មោះ»៕ រក្សាសិទ្ធិដោយ៖ លឹមហុង