Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ័យជិត៥០ឆ្នាំហើយ តែ ម៉េង កែវពេជ្ជតា នៅ​តែ​រក្សា​សម្រស់​ឡើង​​ខ្ញង់ រហូត​ហ្វេនៗ​លាន់​មាត់​ថា​… (វីដេអូ)

spot_img

ប្រិយមិត្តជាច្រើន បានស្គាល់រួចហើយ អ្នកនាង ម៉េង កែវពេជ្ជតា ជាតារាចម្រៀងស្រីជើងចាស់មួយរូប ដែលល្បីល្បាញខ្លាំងកាល់ពីខ្ទង់ឆ្នាំ២០១០ ព្រោះថា រាល់បទចម្រៀងរបស់អ្នកនាង​គឺសុទ្ធតែជាបទមនោសញ្ចេតនាដ៏ពិរោះៗ។ តែបើទោះជាសព្វថ្ងៃនេះ អ្នកនាងមិនសូវចេញបទចម្រៀងថ្មីៗដូចមុនក៏ដោយ តែគ្រប់បទចម្រៀងរាប់រយបទរបស់អ្នកនាង គឺនៅតែពេញនិយមស្តាប់មិនចេះជិនណាយ ពីសំណាក់មហាជនគ្រប់វ័យ ទាំងនៅក្នុងបណ្តាញសង្គមយូធូប និងហ្វេសប៊ុក។

ដោយឡែក ងាកមើលរូបសម្រស់វិញ អ្នកនាង ម៉េង កែវពេជ្ជតា គឺនៅតែភ្លឺចែងចាំងដដែល បើទោះជាឆ្នាំនេះ អ្នកនាងឈានចូលវ័យ ៤៧ ឆ្នាំ ក៏ដោយ។ ពិតណាស់ អ្នកនាង ម៉េង កែវពេជ្ជតា អាចរក្សារូបសម្រស់នៅក្មេងបែបនេះ ក៏អាចដោយសារអ្នកនាងពុំសូវគិតខ្វល់ខ្វាយរឿងជីវិតគូ ក្រោយលែងលះស្វាមីជាឯកឧត្តមច្រើនឆ្ឆាំ និងគិតតែរឿងសប្បាយៗ តាមរយៈបកស្រាយបទចម្រៀងចាស់ៗឡើងវិញ ដើម្បីឲ្យហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកស្តាប់កម្សាន្ត។

ជាក់ស្តែង ដូចនៅក្នុងវីដេអូឡាយនេះអុីចឹង គឺថាសម្រស់អ្នកនាង ម៉េង កេវពេជ្ជតា ពិតជាប្លែកខ្លាំង ដោយបង្ហាញឲ្យស្នាមញញឹមស្រស់ពព្រាយ សាច់មុខសខ្ចីម៉ត់ខៃ មិនមានស្នាមជ្រីវជ្រួញសូម្បីបន្តិចឡើយ ដែលក្រឡេកមួយភ្លែត មើលសឹងមិនស្គាល់ថា ពេជ្ជតា។

ពិតណាស់ ជួយគ្នានោះផងដែរ ឃើញថាមានហ្វេនៗជាច្រើន បានចូលខមិនកោតសរសើរពីសម្រស់របស់អ្នកនាង ម៉េង ពេជ្ជតា ថា «ស្រស់ស្អាតណាស់ Idol ដាក់មួយបទមក ចង់ស្តាប់ណាស់, បងស្រីសំលេងពិរោះ ហើយសម្រស់វិញនៅតែស្រស់ស្អាតទៀត ស្អាតឡើងខ្យួតតែម៉ង…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×