Wednesday, January 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតីស្រស់ស្អាត ចែករំលែកបទពិសោធន៍ព្យាបាលភ្នែកមីញ៉ូប ៣ សប្តាហ៍ មើលឃើញច្បាស់ចែស លាហើយវ៉ែនតា…

ភ្នែកមីញ៉ូប គឺជាជំងឺមួយរបស់ភ្នែក​ដែលមិនអាចមើលឆ្ងាយបាន និងច្បាស់លាស់ ពោលគឺមើលទៅព្រិលៗ ដោយសារកាំពន្លឺ ឬកំណុំរូបភាពនៅផ្តុំគ្នានៅខាងមុខនៃសរសៃរ៉េទីន (Retina) របស់ភ្នែក។ បញ្ហាដែលធ្វើឲ្យពិបាកក្រៅពីនេះរបស់ភ្នែកមីញ៉ូប គឺដូចជា៖ ធ្វើឲ្យភ្នែកព្រិលៗពេលសម្លឹងមើលវត្ថុដែលនៅឆ្ងាយ, ចាញ់ពន្លឺ, ហៀរទឹកភ្នែកជាញឹកញាប់, ឈឺក្បាល, ចុករោយគ្រាប់ភ្នែកនៅពេលប្រើប្រាស់ភ្នែកច្រើន ដូចជាការអានសៀវភៅ ឬប្រើប្រាស់កុំព្យូទ័រជាដើម។

ដោយឡែក ទាក់ទងនឹងបញ្ហាភ្នែកមីញ៉ូបនេះផងដែរ នារីដ៏ស្រស់ស្អាតម្នាក់ បានចែករំលែកបទពិសោធន៍ និងក៏ដូចដំណើរការព្យាបាលជំងឺមួយនេះឲ្យដឹងថា៖ «ចំណាយពេលអានបន្តិចសំរាប់អ្នកចង់ដឹងពីដំណេីរការព្យាបាលភ្នែកមីញ៉ូប នៅប្រទេសសាំងហ្គាពួរថ្ងៃនេះ ខ្ញុំចង់ចែករំលែកបទពិសោធន៍ខ្ញុំផ្ទាល់កាលពី2ឆ្នាំមុន ខ្ញុំបានការព្យាបាលភ្នែកមីញ៉ូបដោយការបាញ់ឡាស៊ែរ ប្រេីប្រាស់ប្រពន្ធ័ឡាស៊ែរ(PRK) បាញ់ចូលទៅក្នុងកែវភ្នែក​(ភ្នែកម្ខាង30វិនាទី) ពេលបាញ់រួចពេទ្យអោយជាថ្នាំដាក់ភ្នែក ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំងងុយគេង។

នាងបន្តថា ដំបូងមានអារម្មណ៍ផ្សាភ្នែក ស្ងួត ព្រិលស្រវាំង និងហៀរទឹកភ្នែកជាដេីម ហាមភ្នែកត្រូវទឹក1សប្តាហ៍ ពាក់វ៉ែនតាការពារកំដៅថ្ងៃយ៉ាងតិច2ខែ ជៀសវាងកន្លែងកខ្វក់ ភ្នែកបាញ់រួចប្រហែល3សប្តាហ៍ ទេីបមេីលឃេីញច្បាស់100%​ ភ្នែកជាសះស្បេីយពេញលេញពី3-6ខែ ក្រោយពេលព្យាបាលតម្លៃ 3000$(មិនបូកទាំងថ្នាំ​) តម្រូវអោយស្នាក់នៅប្រទេសសាំងហ្គាពួរយ៉ាងតិច8ថ្ងៃ (ចាយវាយស្នាក់នៅដោយខ្លួនឯង) បេីគិតទាំងអស់ខ្ទង់10000$+Shareចែកគ្នាយល់ដឹងទាំងអស់គ្នាបំណងល្អពី កូនពៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×