ភ្នំពេញ ៖ យោងតាមលទ្ធផលព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយឡើងវិញ ពីតិចទៅបង្គួរ លាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។
សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅពេលមេឃរកកលភ្លៀង ៕ ដោយ ៖ បញ្ញាស័ក្តិ