Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍​បន្ដ​បើកសវនាការ លោក​កឹម សុខា ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស​

​ភ្នំពេញ​ ៖ ករណី​ជន​ត្រូវ​ចោទ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សុំ​នៅក្រៅ​ឃុំ ត្រូវបាន​សាលា​ឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា នេះ បន្ដ​បើកសវនាការ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស​។​

​លោក​អ៊ូច កែន​បូ ក្រឡាបញ្ជី​នៃ​សាលាឧទ្ធរណ៍ បាន​ចេញ​លិខិត​អញ្ជើញ​លោក​សំ សុគ​ង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា បន្ត​បើក​សវនាការ​របស់​សាលាឧទ្ធរណ៍ ដើម្បី​ជំ​នុះ​ជម្រះ​រឿង​ស៊ើបសួរ​ពីបទ សន្និដិ្ឋភាព​ជាមួយ​បរទេស នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​មីនា​ឆ្នាំ​២០១៨​។​

​លោក​ម៊ុ​ត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា បាន​បញ្ជាក់​នៅ​លើ​ផេក​ហ្វេស​ប៊ុ​កនា​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​មីនា​នេះ​ថា ៣​វត្តមាន​របស់ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​វត្តមាន​នៅក្នុង​សវន​ការ​នៃ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​នេះ តាម​ការគ្រោងទុក​ទេ​”​។​

​ផ្លូវ​នៅ​ជុំវិញ សាលាឧទ្ធរណ៍​ត្រូវបាន​បិទ ដាក់​របង​ដែក​រាំងផ្លូវ ដោយ​មាន​ទាំង​សមត្ថកិច្ច​ចម្រុះ​ផងដែរ​។​

​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥ ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×