Thursday, January 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ! ក្រសួង ហាម​ឃាត់​សាខា​ចៅម៉ែ​ទាំង​នេះ បញ្ឈប់​ផ្សព្វ​ផ្សាយ​ផលិត​ផល​បន្ទាន់​ ព្រោះ​តែ​…

កាលពីពេលថ្មីៗនេះ មានរឿងមួយបានផ្ទុះឡើងដែលគួរឲ្យហួសចិត្តជាខ្លាំង ទាក់ទងសាខាក្រុមវិមានរចនា របស់គ្រូហុងស៊ុយ ចៅម៉ែ បានលួចយករូប BA របស់តារាចម្រៀង សុគន្ធ នីសា ទៅកាត់តដាក់ផលិតផលរបស់ខ្លួនយ៉ាងរំភើយ និងថែមទាំងត្រូវបានគេបញ្ចេញឲ្យដឹងថា ពុំតែករណីនេះទេ សូម្បីស្លាកឈ្លោះក្រុមហ៊ុន ក៏នាង ចៅម៉ែ នេះលួចចម្លងគេដែរ។

ពិតណាស់ តាមរយៈការចេញវីដេអូ Live បកស្រាយទទួលស្គាល់ការពិត ថាសាខាក្រុមហ៊ុនខ្លួនពិតជាបានលួចយករូប BA សុគន្ធ នីសា មកកាត់តពិតមែន «ព្រះនាង» ចៅម៉ែ ដែលបានក្តៅក្រហាយនឹង CEN ចុះផ្សាយ ក៏បាននិយាយអះអាងក្តែងៗថា ក្រុមហ៊ុនខ្លួនមិនរកស៊ីបោកប្រាស់គេនោះទេ គឺមានច្បាប់ចេញពីក្រសួងត្រឹមត្រូវ។

តែដោយឡែក អ្វីៗដែលនាង ចៅម៉ែ ទើបបានអះអាងខាងលើនេះ ស្រាប់តែប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១) ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ហាមឃាត់តំណាងចែកចាយរបស់ក្រុមហ៊ុនវិមានរចនា ចៅម៉ែ ជាច្រើននាក់ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួង។

ក្នុងនោះ ឈ្មោះផេកហ្វេសប៊ុកដែលក្រសួង ត្រូវហាមឃាត់កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក RACHNA PALACE រួមមាន៖ ១- Rachna Skincare Cambodia, ២- ធារី វិមានរតនា, ៣-សុភាព វិមានរចនា Skin Care, ៤-រចនា សាខាធំខេត្តប៉ៃលិន វិមានរចនា, ស្រីពៅ សាខាខណ្ឌដង្កោរាជធានីភ្នំពេញ វិមានរចនា, ៦- ដានី វិមានរចនា, ៧- ថាវី វិមានរចនាមានហុងស៊ុយ និង៨- ស្រីមុំ វិមានរចនា ទីតាំងកំពង់ធំ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ប្រសិនបើម្ចាស់គណនីខាងលើ នៅតែរឹងទទឹងបន្តផ្សព្វផ្សាយទៀត ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×