ប្រិយមិត្តបានស្គាល់រួចមកហើយ ពីពិធីការិនីរូបស្រស់ គង់ ចាន់ស្រីមុំ ដែលតែងទទួលការចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់ ពីមហាជនជាច្រើន ជាពិសេសហ្វេនៗរបស់នាងតែម្តង ព្រោះថា តារាស្រីរូបនេះតែងតែនិយមចូលចិត្តធ្វើអ្វីឲ្យប្លែកៗ ពិសេសនោះ គឺការស្លៀកពាក់ និងក៏ដូចការតុបតែងខ្លួនជាដើម។
ពិតណាស់ បើទោះជាមានស្វាមី និងមានកូនរួចទៅហើយក្តី តែពិធីការិនីរូបនេះ នៅតែមានរូបសម្រស់ស្រស់ស្អាតទ្វេដង មិនចាញ់កាលពីនៅក្រមុំប៉ុន្មាននោះទេ ដែលនេះក៏ព្រោះតែអ្នកនាងពូកែថែសម្រស់ និយាយរួមទៅគឺមិនសូវខ្វល់ខ្វាយពិបាកចិត្តច្រើន។ ហើយជារឿយៗ អ្នកនាង គង់ ចាន់ស្រីុមុំ ក៏តែងបង្ហោះរូបបង្អួតសម្រស់ នៅលើបណ្តាញសង្គមជាហូរហែផងដែរ។
ជាក់ស្តែង ថ្មីៗនេះ ពិធីការិនី គង់ ចាន់ស្រីមុំ បានធ្វើឲ្យហ្វេនៗលាន់មាត់សរសើរ និងលួចច្រណែនព្រាតតែម្តង ក្រោយពីបានឃើញរូបថតប៉ុន្មានប៉ុស្តិ៍ ដែលអ្នកនាងបានបង្ហោះឡើងបណ្តាញសង្គមហ្វេសប៊ុក និងថែមទាំងបានភ្ជាប់សំណេររៀបរាប់យ៉ាងចាក់ដោតថា៖ សាងសុភមង្គលឱ្យខ្លួនឯង “យើងមិនបាច់ត្រូវព្យាយាមធ្វើខ្លួនឱ្យដូចទៅនិងនរណាម្នាក់ទេ យើងគ្រាន់តែត្រូវអភិវឌ្ឍខ្លួនឯង ឱ្យប្រសើរជាងថ្ងៃម្សិលមិញប៉ុណ្ណោះ។ យើងមានពេលវេលាមិនច្រើនទេ ដើម្បីធ្វើបែបនេះ ឬបែបនោះ តាមការចង់បានរបស់អ្នកដទៃ ប៉ុន្តែតាមរបៀបដែលយើងស្គាល់ច្បាស់ពីខ្លួនឯង យើងក៏នឹងធ្វើឱ្យគេស្គាល់ពីយើង”។
ក្រោយឃើញរូប ស្រីមុំ គួរឲ្យក្នាញ់ពេក រហូតធ្វើឲ្យមានហ្វេនៗ នាំគ្នាសរសើរយ៉ាងដូច្នេះ៖ «បងមុំកាន់តែហួសហេតុរាល់ង៉ៃហើយនៀក មិនយាយៗបានចិត្ត យូរៗទៅស្អាត់ជាងខ្ញុំ25ឆ្នាំទៀត, មុំ សប្បាយគ្រប់ពេល ស្អាតគ្រប់ពេល ប្លែកគ្រប់ពេល, ស្អាតខ្លាំងណាស់ចែ ដូចតួថៃអុីចឹង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង