Thursday, January 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកមីងម្នាក់ទៀត អតីត​សាខា​​វិមានរចនា! ចេញ​មក​ព្រលះ​ចៅម៉ែ ឡើង​ទុក​សាច់​ រឿង​យក​ឈ្មោះ​គាត់​មក​និយាយ​…

ប្រិយមិត្ត និងមហាជនជាច្រើន ពិតណាស់បានទទួលជ្រាបរួចហើយ ជុំវិញរឿងរ៉ាវគ្រូហុងស៊ុយ ចៅម៉ែ ម្ចាស់ក្រុមហ៊ុនវិមានរតនា កំពុងត្រូវបានអតីតកូនចៅដែលជាតំណាង បានចេញមកទម្លាយរឿង ចៅម៉ែ រកស៊ីបោកប្រាស់ ជាបន្តបន្ទាប់ហើយ ក្រោយផ្ទុះរឿងលួចរូប BA របស់ សុគន្ធ នីសា មកកាត់តដាក់ផលិតផលរបស់ខ្លួន ធ្វើឲ្យមហាជនសម្តែងការហួសចិត្តជាខ្លាំងតែម្តង។

ជាក់ស្តែង នៅពេលនេះ គ្រូហុងស៊ុយ ចៅម៉ែ បាននិងកំពុងធ្វើឲ្យកូនចៅដែលជាតំណាងៗ ពិតជាមានការព្រួយបារម្ភ និងពិបាកចិត្តជាខ្លាំង បន្ទាប់ពីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ហាមឃាត់សាខារបស់ក្រុមហ៊ុនវិមានរតនា ជាច្រើនកន្លែង ត្រូវបញ្ឈប់ផ្សព្វផ្សាយផលិតគ្រឿងសម្អាងម៉ាក RACHNA PALACE ជាបន្ទាន់ ព្រោះសាខាទាំងនោះកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជីកាពីក្រសួង។

លើសពីនេះទៀត អ្វីដែលកាន់តែបុកពោះខ្លាំងនោះ គឺក្រោយផ្ទុះរឿងនេះឡើង បានធ្វើឲ្យនាង ចៅម៉ែ ឈឺក្បាលវិលមុខ រហូតនិយាយលែងមានទំនួលខុសត្រូវក្នុងនាមជាមេកើយ ដោយបានគំរាមទៅសាខាជាកូនចៅឡើងសាហាវថា «….បើចង់ទៅប្តឹង សូមទៅប្តឹងអ្នកដែលយើងបង់លុយឲ្យ ឧទាហរណ៍ ទៅទិញពីអ្នកស្រីម៉ាច យើងក៏ទៅប្តឹងអ្នកស្រីម៉ាច ព្រោះអ្នកស្រីម៉ាច ទទួលលុយពីយើង យល់អត់កន្លែងហ្នឹង…! តែបើមកប្តឹងក្រុមហ៊ុន ចៅម៉ែ ត្រៀមខ្លួនជាប់គុកឲ្យហើយទៅ ខ្ញុំអត់លើកលែងឲ្យទេ»។

តែយ៉ាងណា ក្រោយឮ ចៅម៉ែ យកឈ្មោះរបស់ខ្លួនមកលើកជាឧទាហរណ៍បែបនេះ ជាហេតុធ្វើឲ្យអតីត CEO ស្រុកខ្មែរម្នាក់របស់ក្រុមហ៊ុនវិមានរតនា អ្នកស្រីម៉ាច បានផ្ទុះប្រតិកម្មព្រលះទៅ ចៅម៉ែ ឡើងម៉ាឆ្ងាញ់ដៃថា «ម្ងៃៗលក់ដាច់រកពេលដេកគ្មានទេ រវល់ណាស់ រឿងធ្វើទីផ្សារលក់អុីវ៉ាន់អនឡាញ លក់ហុងស៊ុយ លក់ទៀន លក់តាំងពីសមាធិ លក់សព្វគ្រប់បែបយ៉ាង ដល់ពេលលក់ៗទៅ បានលុយយកទៅដាក់ហោប៉ៅខ្លួនឯង ដល់ពេលឧទហរណ៍ បង់ឲ្យអ្នកណា ទៅប្តឹងអ្នកហ្នឹង ហីឈ្មោះមួយកគោកអត់ឧទាហរណ៍ទេ មកឧទាហរណ៍អ្នកស្រីម៉ាច នេះវិញ អត់យល់…! ម៉េចមិនឧទាហរណ៍មីប្រធានស្រុកខ្មែរហ្នឹង, ២០ ខេត្ត ជាង ម៉េចមិនឲ្យគេនាំគ្នាទៅប្តឹងប្រធានស្រុកខ្មែរឯងហ្នឹង។ ពេលលក់អត់ដាច់ បានលុយពីគេហើយ និយាយអាក្រក់ពីគេ ធ្វើទីផ្សារប៉ាកាច់យស្អី អាងអីបញ្ចេះឲ្យខ្មែរប្តឹងខ្មែរគ្នាឯង ល្មមឈប់ធ្វើឡប់ បង្វែងដានហ្នឹងទៀតទៅ»។

អ្នកស្រីបានព្រលះបន្តថា លក់អត់ដាច់ ធ្វើព្យុះធ្វើភ្លៀង ធ្វើខ្លាំងណាស់ អាណាមិនសុខចិត្ត ទៅប្តឹងទៅ អាគេឈប់អត់មាត់កនិយាយស្អីផង បែរមកគាស់កកាយឈ្មោះគេចេញមកអស់ហើយ «បង់លុយអាណា ប្តឹងអាហ្នឹង» តិចទៀត មួយប្រទេសខ្មែរ អ្នកចូលសាខាក្រុមហ៊ុននាងឯង បញ្ចេះបំផុសបំផុលឲ្យប្តឹងខ្មែរគ្នាឯងហ្នឹងទៅ «បង់លុយឲ្យអាណា ទៅប្តឹងអាហ្នឹងទៅ» ចំណែកនាងឯងវិញដេកហួច ដេកសើយរ៉ូបដាក់កង្ហាឲ្យល្ហើយ… ព្រោះថ្ងៃមុនទៅអង្គុយច្រឡំចង្រ្កានវាក្តៅ…. ខ្លាំងពេក។

អ្នកស្រីម៉ាច ក៏បានទម្លាយឲ្យមហាជនបានដឹងទៀតថា ឲ្យស្បថវីវក់អស់ហើយ សាខាស្រុកខ្មែរ គ្មានអ្នកណាទំនេរខួរមួយទេ… បញ្ចេះគេឲ្យមកទិញមាសស្រុកខ្មែរ មាសក្លែងក្លាយ១ដុំ ៦០០ដុល្លារ យកលុយគេទៅច្រាស់ច្រំយ៉ាងរំភើយ បោកខ្មែរអស់មួយប្រទេសហើយ នៅឆ្លៀតបោកដល់អាមេរិក អូស្ត្រាលី ឯណាឯណីទៀត។ អ្នកស្រីបន្តថា កូនសិស្សម្នាក់ៗខំប្រឹងនិយាយឡើងបែកពពុះមាត់អស់ហើយ មិនដែលលើកទឹកចិត្តទេ គឺមានតែឆាំងៗ ជេរមិនស្គាល់សូម្បីតែគេអាចធ្វើម៉ែខ្លួនបាន អុីចឹងអី អួតខ្លួនសុទ្ធតែអ្នកដើរធ្វើបុណ្យ ពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ បើសម្តែងបោកល្អជាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×