Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់កហើយ! ប្រមូល​សំរាម​រាប់​សិប​ម៉ឺន​ដុល្លារ​ បោះ​ចោល​ធុង​សំរាម ព្រោះ​ប្រើ​មិន​កើត និង​គ្មាន​ស័ក្តិសិទ្ធ​នោះ​ទេ (វីដេអូ)

ប៉ុន្មានថ្ងៃមកនេះ ឃើញថា រឿងរ៉ាវទាក់ទងនឹងគ្រូហុងស៊ុយ ចៅ ម៉ែ ម្ចាស់ក្រុមហ៊ុនវិមានរតនា នៅក្នុងប្រទេសថៃ បានកំពុងផ្ទុះកក្រើកខ្លាំងតែម្តង ខណៈអតីតតំណាងៗចេញមកទម្លាយចេញខ្ទេចគ្មានសល់រឿងរកស៊ីបោកប្រាស់ពួកគាត់ និងក៏ដូចទង្វើប្រើប្រាស់ពាក្យសម្តីដ៏សាហាវៗ មកលើកូនចៅដែលជាតំណាងសាខាៗ ប្រៀបដូចខ្ញុំកញ្ជះដាច់ថ្លៃ ពីសំណាក់នាង ចៅម៉ែ។

ប្រិយមិត្តបានដឹងថា គ្រូហុងស៊ុយ ចៅម៉ែ នេះ មិនមែនរកស៊ីជំនួញអនឡាញ ត្រឹមផលិតផលគ្រឿងសម្អាងនោះទេ គឺនៅមានលក់សព្វគ្រប់បែបយ៉ាងមានដូចជា លក់ហុងស៊ុយ លក់ទៀន និងលក់តាំងពីសមាធិ ជាដើម។ នេះបើតាមអ្នកស្រីម៉ាច ដែលជាអតីតតំណាងសាខាក្រុមហ៊ុនវិមានរតនា ប្រចាំស្រុកខ្មែរ បានទម្លាយឲ្យដឹង ខណៈអ្នកស្រីចេញវីដេអូព្រលះ ចៅម៉ែ ឡើងម៉ាចាស់ដៃ រឿង ចៅម៉ែ ទាញឧទាហរណ៍យកឈ្មោះអ្នកស្រីមកនិយាយដោយថា «បង់លុយឲ្យអ្នកស្រីម៉ាច សូមទៅប្តឹងអ្នកស្រីម៉ាចទៅ កុំមកប្តឹង ចៅម៉ែ ប្រយ័ត្នគុក» ។

តែយ៉ាងណា នៅពេលនេះ គឺរាល់មុខផលិតផលទាំងអស់របស់នាង ចៅម៉ែ ត្រូវបានបើកបង្ហាញកាន់តែច្បាស់ខ្លាំងហើយ គឺសុទ្ធតែជារបស់អន់ និងគ្មានស័ក្តិសិទ្ធស្អីនោះទេ។

ជាក់ស្តែង ស្រ្តីខ្មែរម្នាក់រស់នៅឯសហរដ្ឋអាមេរិក ដែលគាត់បានអះអាងថាមិនមែនជាតំណាង បានប្រមូលផលិតផលគ្រឿងសម្អាង និងព្រមទាំងយ័ន្ត​ទាំងអស់​ ដែលគាត់បានទិញពីសាខាក្រុមហ៊ុនវិមានរតនា ឬហៅ ចៅម៉ែ ដែលប្រើមិនកើត យកវាយកម្ទេច និងបោះចោលក្នុងធុងសំរាមគ្មានសល់។ ក្នុងនោះ ស្រ្តីរូបនេះដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះថា Danet Diggs បានដាក់ Caption វីដេអូឡើងកប់បែបថា៖ «ប្រមូលសំរាមរាប់សិបមុឺនដុល្លារ ប្រើមិនកើតយកបោះចោល របស់ស៊យ គ្មានស័ក្តិសិទ្ធស្អីទេលោកអើយ យកចោលអស់ពេលណា នាំមកវិញនូវភាពស្រសស្រាយដូចផ្ការីក, អត់ចង់ក្លាយជាសេដ្ឋីផង ដឹងជាយ័ន្តសេដ្ឋីយ័ន្តសេដធួយស្អីទេស សុំត្រឹមដូចសព្វដងនេះទៅបានហើយណាខាស»។

បន្ទាប់មក ម្ចាស់គណនីខាងលើ ក៏បានចំអកឲ្យ ចៅម៉ែ គ្រាដែលក្រសួងសុខាភិបាល កំពុងមានចំណាត់ការ ដោយដាក់ឡើងបែបនេះថា៖ «ធ្វើមិនដូចសណ្តានសេដ្ឋីនីថ្មីលំដាប់ទី6 នៅប្រទេសថៃទេណាខា៎ លក់ផលិតផលមិនចុះបញ្ចីការពីក្រសួងសុខាភិបាលខ្មែរជិត2 ឆ្នាំកន្លងមកនេះ គឺគេចពន្ធ ដល់គេទាន់សណ្តានអ្នកថ្លៃថ្នូរ កុំពង់តែឆ្លេឆ្លាដូចមាន់រកពង ដើម្បីរកមេធាវីដោះស្រាយ កម្មដល់ហើយណាខា លុយក្តៅក្រហាយចាយមិនសុខទេ សណ្តានសេដ្ឋីអើយ។ ក្តីស្រមៃកាន់តែឆ្ងាយសន្លឹម ប្រទេសមានច្បាប់សណ្តានសេដ្ឋីនាំចូលផលិតផលលក់ធ្វើព្រងើយដោយអាងបញ្ចីការតែក្នុងប្រទេសថៃ ចុះមានសុំសិទ្ធិក្នុងស្រុកដែលទេខាស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×