Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! កូវីដអែបកៀន ឆ្លង​ប៉ះ​ចំជើង​​ស្តះ មាន​អី​ចាក់​ក្បាច់ ឡើង​គ្រូ​ពេទ្យ​សុំ​ខ្មាស (វីដេអូ)

ករណីជំងឺកូវីដ១៩​ រហូតមកទល់ពេលនេះ គឺនៅតែជាបញ្ហាដ៏ធំ សម្រាប់ក្នុងប្រទេសកម្ពុជារបស់យើង។ ហើយនេះក៏មិនមែនតែកម្ពុជាប៉ុណ្ណោះទេ គឺនៅប្រទេសជិតខាងដទៃទៀតនៃប្រទេសយើង ដូចជាថៃ ឡាវ វៀតណាម…. ក៏កំពុងប្រឈមមុខខ្លាំងជាមួយការផ្ទុះឡើងនៃជំងឺកូវីដ១៩ នេះផងដែរ ដោយមួយថ្ងៃៗ មានករណីឆ្លងថ្មីៗ​ឡានពេទ្យដឹកអ្នកជំងឺទៅព្យាបាលឥតឈប់ឈរ ដែលសឹងតែ២៤ម៉ោង លើ២៤ម៉ោង។

តែទោះយ៉ាងណា រាជរដ្ឋាភិបាល និងក៏ដូចក្រសួង ផ្នែកពាក់ព័ន្ធទាំងអស់ គឺនៅតែកំពុងយកចិត្តទុកយ៉ាងខ្លាំង ក្នុងការប្រយទ្ធប្រឆាំងជាមួយជំងឺកាចសាហាវដ៏រ៉ាំរ៉ៃមួយនេះៗ ក៏ព្រោះតែដើម្បីសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងអស់គ្នា ឆាប់បានជៀសចាកឆ្ងាយពីមេរោគឆ្លងនេះ ដើម្បីត្រឡប់មកប្រកបមុខរបស់រកស៊ីទទួលទានដូចធម្មតាវិញ។

ជាពិសេសទៀតនោះ ដើម្បីញ៉ាំងបរិយាកាសកុំឲ្យកាន់តែអាប់អួរ និងក៏ដូចលើកទឹកចិត្តដល់អ្នកជំងឺ ឲ្យងាកមករកភាពស្រស់ស្រាយ​កុំគិតខ្វល់ខ្វាយច្រើន ក្រុមគ្រូពេទ្យជួរមុខតែងតែបានបង្កើតកម្មវិធីសប្បាយៗ តាមរយៈការរាំលេងកម្សាន្ត ជាមួយបងប្អូនអ្នកជំងឺ ដែលធ្វើឲ្យមហាជនទស្សនានៅលើបណ្តាញសង្គម រំភើបសប្បាយតាមផងដែរ។

តែអ្វីដ៏អស់ទាស់នោះ ជាមួយវីដេអូមួយនេះ ឃើញថាបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង ខណៈឃើញស្រ្តីអ្នកជំងឺម្នាក់ បានបញ្ចេញក្បាច់រាំដាក់គ្រូពេទ្យឡើងញាក់សាច់តែម្តង រហូតធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា កូវីដអែបកៀន លោកគ្រូពេទ្យទៅមិនរួចទេ!, មើលទៅសប្បាយណាស់ ចង់ចូលទៅរាំដែរដល់ហើយ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@som_sovannara

អរគុណក្រុមគ្រូពេទ្យ ❤️❤️❤️

♬ original sound – Som Sovannara
×