Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានចេញអនុក្រឹត្យលេខ៦៥ អនក្រ.បក ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ។

អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថលដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រ កម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ នៅព្រះរាជាណាចក្រ កម្ពុជា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើពន្ធ ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធ អេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅព្រះរាជាណាចក្រកម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្ត តាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែមជាធរមាន។

រាល់អ្នកជាប់ពន្ធអនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ នៅព្រះរាជាណាចក្រកម្ពុជា ដែលឆ្លើយ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដោយផ្អែកតាមចំណាត់ថ្នាក់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ដែលកំណត់ដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការ ត្រូវបានអនុវត្តសម្រាប់ គោលដៅអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ។ ចុះបញ្ជីនេះ

អ្នកជាប់ពន្ធអនិវាសនជនដែលបានផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មកអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម មករដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ពីខែដែលបានទូទាត់។

អ្នកជាប់ពន្ធនិវាសនជនដែល ទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាព ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជន ត្រូវប្រមូលអាករតាមវិធីគិតអាករជំនួស (Reverse Charge) ហើយធ្វើការប្រកាសនិងបង់អាករលើតម្លៃបន្ថែម មករដ្ឋបាលសារពើពន្ធ តាមច្បាប់និង បទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

អាករលើធាតុចូលដូចមានកំណត់ក្នុងមាត្រា៦ នៃអនុក្រឹត្យនេះ ត្រូវបានអនុញ្ញាតជាឥណទានអាករលើ ធាតុចូលដោយផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×