Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់កហើយ! ពលរដ្ឋ​វៀត​ណាម កំពុង​ផ្អើល​ទៅ​ស្រុក​កំណើត បន្ទាប់​បិទ​ខ្ទប់ទីក្រុង​ហូជីមិញ ដោយ​សារ​តែ…

នេះគឺជាទិដ្ឋភាពនៃរូបភាពអាចចាត់ទុកថាជាលើកទី១ហើយ សម្រាប់ប្រទេសវៀតណាម ខណៈដែលប្រជាពលរដ្ឋយ៉ាងច្រើន បានកំពុងសម្រុកចាកចេញពីទីក្រុងហូជីមិញ បន្ទាប់ពីទីក្រុងនេះត្រូវបានបិទខ្ទប់ ដោយសារករណីឆ្លងជំងឺកូវីដ១៩ បានផ្ទុះរាតត្បាតកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីបទខ្ទប់ទីក្រុងហូជីមិញ ពលរដ្ឋវៀតណាមរាប់ពាន់នាក់ ដែលបាត់បង់ការងារធ្វើ បានបង្ខំចិត្តចាកចេញពីក្រុងហូជីមិញ (ព្រៃនគរ) វិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ តាមរយៈមធ្យោបាយម៉ូតូផ្ទាល់ខ្លួន ដែលខ្លះមានចម្ងាយផ្លូវរហូតជាង១ពាន់គីឡូម៉ែត្រ ឬ​ប្រើរយៈពេលធ្វើដំណើរ ៣០ ម៉ោង ទាំងយប់ទាំងថ្ងៃដ៏ប្រថុយសុវត្ថិភាពតាមផ្លូវជាខ្លាំង។ ជាក់ស្តែង គឺពួកគេត្រូវសម្រាកនៅតាមផ្លូវពីរបីថ្ងៃ ទម្រាំដល់ផ្ទះពួកគេ។

ពលរដ្ឋម្នាក់ឈ្មោះ Phuong បាននិយាយថា ដំបូង គឺគាត់ចង់ស្នាក់នៅក្នុងទីក្រុង រហូតចប់នៃការរីករាលជំងឺកូវីដ។ ប៉ុន្តែ ដោយសារការរង់ចាំកាន់តែយូរទៅៗ ខណៈការងារក៏អត់មានធ្វើ ហើយអារម្មណ៍កាន់តែស្រ្តេស ជាហេតុធ្វើឲ្យគាត់សម្រេចចិត្ត ចាកចេញពីទីក្រុង វិលត្រឡប់ទៅស្រុក។ លោក Phuong ក៏បានបញ្ចេញអារម្មណ៍មួយនេះថា ក្នុងមួយជីវិតរបស់គាត់ៗ មិនដែលគិតថា នឹងត្រូវដេកតាមផ្លូវដូចមនុស្សគ្មានផ្ទះសម្បែងបែបនេះនោះទេ តែនេះជាលើកទី១ហើយ ដែលកូវីដបានធ្វើឲ្យពួកគាត់បានស្គាល់រសជាតិជីវិតដេកតាមផ្លូវ។

ពលរដ្ឋរូបនេះ នៅបានឲ្យដឹងទៀតថា គាត់ និងប្រពន្ធកូនពិតជាស្រែកឃ្លានអាហារ និងទឹកជាខ្លាំង ព្រោះថា នៅតាមផ្លូវពុំមាន​អ្នកលក់ដូរនោះទេ ដោយសារប្រហែលពួកគេខ្លាចឆ្លងជំងឺ។ ប៉ុន្តែ សំណាងល្អ បានមកដល់ប៉ុស្តិ៍ប៉ូលីសនៅ Binh Thuan ប៉ូលីសបានផ្តល់នំប៉័ង ទឹកដោះគោ និងទឹកផឹក អាចបន្តដំណើរទៅមុខទៀត។

ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ Chua បាននិយាយថា៖ «យើងគ្មានជម្រើសទៀតទេ។ ប្រសិនបើយើងនៅបន្តស្នាក់នៅក្នុងទីក្រុង នោះយើងនឹងគ្មានអាហារហូបចុក ខណៈការងារក៏គ្មានធ្វើ។ ហើយអ្វីដែលមិននឹកស្មាននោះ គឺសូម្បីតែសំបុតរថភ្លើងធ្វើដំណើរ ក៏មិនមែនដែរ។ ហេតុនេះ ពួកយើងបង្ខំចិត្តជិះម៉ូតូ ទោះបីអាចប្រឈមគ្រោះថ្នាក់តាមផ្លូវយ៉ាងណាក៏ដោយចុះ»។

គួរបញ្ជាក់ថា នៅពេលនេះ ពលរដ្ឋវៀតណាម បាននិងកំពុងសម្រុកចាកចេញវិលត្រឡប់ទៅស្រុកកំណើតពីក្រុង ហូជីមិញ និង ប៊ិញ ដុង។ ប៉ុន្តែ ភាគច្រើន ៨០% គឺចាកចេញពីក្នុងទីក្រុងហូជីមិញ តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×