Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ព្រឺត! បែកធ្លាយ​គ្រូ​មហាជ័យ មាន​ងារ​ជា​ឧកញ៉ា​បាត់ និង​កំពុង​ក្តាប់​ជំនួញ​ដ៏​ធំ​មួយ​នេះ​ក្នុង​ដៃ​…

ប្រិយមិត្ត និងមហាជន ប្រាកដណាស់បានស្គាល់ច្បាស់ហើយ គ្រូអនឡាញដែលមានរហ្សនាមថា «គ្រូមហាជ័យ» ដែលបច្ចុប្បន្ននេះ កំពុងល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គម ជាពិសេសគឺល្បីត្រូវមហាជនភាគច្រើននាំគ្នារិះគន់ ក្រោយចេញមុខមកនិយាយប្លែកៗ​ហាក់មានប្ញទ្ធីបារមីខ្លាំងពូកែ សុទ្ធតែថាខ្លួនជាអ្នកហៅទឹកភ្លៀង​ទើបភ្លៀងធ្លាក់មកឡើងត្រជាក់ត្រជុំ ជាមួយផ្គររន្ទះ ខណៈចំពេលមេឃកក់ខែ។

តែយ៉ាងណាមិញ ថ្មីៗនេះ គ្រូមហាជ័យបានធ្វើឲ្យមហាជន​ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយបែកធ្លាយពីប្រវត្តិខ្លះៗ​ ដែលក្នុងនោះ ឈ្មោះក្រៅរបស់គាត់ គឺតាមពិតមានឈ្មោះថា ឆេង ប៉េងគុណ ហើយក្រៅមុខរបរខាងបារមីផ្លូវក្នុងលោក គ្រូរូបនេះក៏ជាសហគ្រិនជោគជ័យម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាងដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ អ្វីដែលយើងគ្រប់គ្នា កាន់តែមិននឹកស្មានដល់ទៀតនោះ គឺក្រោយត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចសង្ឃ បូរ គ្រី លោកគ្រូមហាជោគមហាជ័យ ក៏ត្រូវបានតម្លើងងារជាឧកញ៉ាផងដែរ ហើយលោកក៏ត្រូវបានចាត់ចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាថែមទៀតផង។ នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការ សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។

ក្រោយពីបានឃើញឧកញ៉ា ឆេង ប៉េងគុណ ឬហៅគ្រូមហាជ័យ ត្រូវបានចាត់ចូលជាសមាជិកថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា បានធ្វើឲ្យអ្នកខ្លះលាន់មាត់ថា «បេីគាត់ចូលបម្រើ​ការងារ​ក្នុងក្រសួងធនធានទឹក និងឧតុនិយម ប្រហែលនឹងទទួលបានពហុប្រយោជន៍​ចំពោះ​វិស័យកសិកម្មយេីងច្រើន​»។

ដោយឡែក ក្រោយឃើញមានមនុស្សជាច្រើនចូលទើស ហាក់ច្រណែនខ្លាំង ស្រាប់តែកូនសិស្សគ្រូមហាជ័យ ចូលស៊កដាក់ឲ្យឡើងចុកឈាមថា៖ «សមត្ថភាពខ្លួនឯងធ្វើមិនបានដូចគេ ខំជាន់ពន្លិចគេ ទោះជាអ្នកយល់ឃើញយ៉ាងណា ក៏ជាខួរក្បាលរបស់អ្នក សំខាន់ដើតតាមគាត់ខ្ញុំមានបាយសុី មានលុយទិញទឹកដោះគោអោយកូន មានលុយដើម្បីធ្វើបុណ្យ មិនមានពេលទៅយកខួរដែលមានចំនេះដឹងមកសរសេរអាក្រក់ពីអ្នកដទៃ ស្ដាយទឹកប៊ិច និងសៀវភៅ និងទឹកចិត្តម្ដាយដែលខំប្រឹងរកលុយអោយរៀន បែរជាមកមានខួរដើរថាអោយគេមិនគិតសន្សំបុណ្យខ្លះទេ ប្រយ័ត្នកូវិដចូលសុីខួរអស់ទៅ ពួកអាចាំទើសគេអញដើរតាមគាត់ អញមានលុយជួយម៉ែឪអញ ចុះពួកអាអ្នកចាំទើសគេហ្នឹងមានលុយចិញ្ចឹមក្បាលខ្លួនឯងនៅ(អរគុណលោកឪ)ដែលបានដឹកនាំកូនអោយកូនជាមនុស្សល្អតែកូនទ្រាំមិនបានទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×