Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​បរិស្ថាន ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ឆ្លងដែន​

spot_img

​​ភ្នំពេញ ​៖ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​គ្រប់​ប្រភេទ​ឆ្លងដែន​ខុសច្បាប់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ឆ្លងដែន​។​

​សន្តិសុខ​បរិស្ថាន​ជាតិ ជា​ប្រធានបទ​នៃ​សិក្ខាសាលា​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​នគរបាល​អន្តរជាតិ INTERPOL នៅ​ថ្ងៃ​អង្គារ ទី​២៧​ខែ​មីនា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​បើក​វេទិកា​នេះ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា​៖​នេះ​ជា​លើក​ទី​មួយ​សម្រាប់​ក្រសួង​បរិស្ថាន​ក្នុង​ទំ​ណែ​ទម្រង់​នៅលើ​វិស័យ​បរិស្ថាន​ឲ្យ​ប្រសើរឡើង ក្នុង​ការពង្រឹង​សមត្ថភាព​មន្ត្រី​ក្រសួង​បរិស្ថាន​និង​រៀបចំ​ឲ្យមាន​ទំនា​ក់​ទំនា​ក់​រវាង​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ក្នុង​ការចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​ព្រៃឈើ នឹង​សត្វព្រៃ និង​រុក្ខជាតិ​កម្ររ​ជិត​ផុត​ពូជ​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ដែរ​ថា ក្រសួង​បរិស្ថាន និង​នគរបាល INTERPOL រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាច​ចែករំលែក​ព័ត៌មាន និង​ការពង្រឹង​សមត្ថភាព​ក្រុម​ការងារ​ជំនាញ ស្រប​តាម​ក្របខ័ណ្ឌ​គោលនយោបាយ និង​ច្បាប់ ដើម្បី​ប្រឆាំង​បទល្មើស​សត្វព្រៃ និង​ព្រៃឈើ​។​

​លោក​សាយ សំ​អាល់ បាន​បន្តថា ការចូលរួម​ការទប់ស្កាត់​ការរត់ពន្ធ ថនិកសត្វ ប្រភេទ​ឈើ​កម្រ ដែល​បាន​និង​កំពុងតែ​ប្រឈម ដូច្នេះ​ត្រូវតែ​ចូលរួម​ទប់ស្កាត់ ប្រសិន​បើ​ទប់ស្កាត់​មិនបាន នឹង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​អនាគត​។​

​លោក KITAEK KANG នាយក​INTERPOL​ប្រចាំ​ទីក្រុង​បាងកក បានឱ្យដឹង​ថា​សិក្ខាសាលា​នេះ​អាច ចែករំលែក​បទពិសោធ​ន៍​ជំណេះ​ដឹង និង​ជំនាញ ដើម្បី​ពិភាក្សា​លើ​អាទិភាព​ការងារ ក្នុង​គោលបំណង​រួមគ្នា​ក្នុង​ការអនុវត្ត​ច្បាប់ ដែល​ជា​យុទ្ឋសាស្ត្រ​សម្រាប់​កិច្ច​សហប្រតិបត្តិកា​រប្រ​យុទ្ឋ​ប្រឆាំង​បទល្មើស​បរិស្ថានៅ​ក្នុង​តំបន់​។

​សូមបញ្ជាក់​ថា​សាលា​ស្តី​ពី​សន្តិសុខ​បរិស្ថាន​ជាតិ​(​បទល្មើស​ព្រៃឈើ នឹង​សត្វព្រៃ​)​ប្រព្រឹត្ត​ឡើង​រយៈ​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មិនា ឆ្នាំ​២០១៨ ដែល​មាន​អ្នកជំនាញ​មកពី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ នគរបាល​INTERPOL អង្គការ​ក្រៅ​រដ្ឋភិបាល​ជាតិ​ជាតិ និង​អន្តរជាតិ ជាច្រីន​នាក់​បាន​ចូលរួម​។​

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ ឲ្យ​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​បន្ត​ចូលរួម​ទប់ស្កាត់​បន្ថែមទៀត ទៅលើ​បទ ល្មើស​ព្រៃឈើ និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់ បើ​ទោះ​កន្លងមក​មាន ការបង្ក្រាប​បាន​ជាច្រើន​ករណី​ហើយ​ក៏​ដោយ​។ មានតែ​កិច្ចសហការ និង​យកចិត្តទុកដាក់​ពី​សំណាក់ ស្ថាប័ន​នានា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការប្រើប្រាស់​កម្លាំង សរុប ដូចជា​ស្ថាប័នគយ​នៅ​តាម​ច្រកព្រុំដែន និង​កំពង់ផែ​នានា​ចូលរួម ទប់ស្កាត់​បង្ក្រាប​បទល្មើស​ទើប​កម្ពុជា​ទទួលបាន​ជោគជ័យ​។ លោក​បញ្ជាក់ថា បើ​នៅ​តែ​បន្ត​មាន​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ នឹង​ធ្វើអោយ​ប៉ះពាល់ ឬ​បាត់បង់​ធនធាន​ធម្មជាតិ​ដ៏​កម្រ​នៅក្នុង​តំបន់ និង​ពិ​ភ​លោក ដូច្នេះ​សិក្ខាសាលា​រយៈពេល​មួយ​ថ្ងៃ​ដែល​ធ្វើ​នៅ​កម្ពុជា នេះ ធ្វើយ៉ាងណា​ពិភាក្សា រិះរក​មធ្យោបាយ​សមស្រប និង​ផ្លាស់ប្តូរ បទពិសោធន៍​និង​ព័ត៌មាន​គ្នា​ក្នុង​ការទប់ស្កាត់​ការជួញដូរ​បទល្មើស​ព្រៃ​ឈើ និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់​នៅ​ទូទាំង​តំបន់ និង​ពិភពលោក អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក​បាន​មានប្រសាសន៍​ទៀតថា ពេលនេះ​ជា​ពេលវេលា​សមរម្យ មួយ​ដែល​យើង​ត្រូវ​ងាក​ទៅរក​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ព្រៃឈើ និង សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់ ។ បញ្ហា​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​ឆ្លង ដែន​នេះ គឺ​កើនឡើង​គ្រប់​ទីកន្លែង ដូច្នេះ​យើងទាំងអស់គ្នា​គួរ​សហការ គ្នា​ចូលរួម​ទប់ស្កាត់ ។ បទល្មើស​ដែល​ជនល្មើស​កំពុង​តែ​ប្រើ​មាន​គ្រប់ ក​ល្បិច​ទោះ​តាម​រូបភាព​ដាក់​ក្នុង​វា​ល្លី ដាក់​ក្នុង​កប៉ាល់​គ្រប់សព្វ​បែប យ៉ាង​ដើម្បី​យក​សត្វ​ទាំងអស់នោះ​មក​ឬ​យក​សត្វ​ទាំងអស់នោះ​ឆ្លងដែន​ដោយ​ខុសច្បាប់ ។ ប៉ុន្តែ​សម័យនេះ ជា​សម័យ​បច្ចេកវិទ្យា ជឿនលឿន ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច​គ្រប់​ថ្នាក់ ដូចជា​សមត្ថកិច្ច​គយ នគរបាល​សេដ្ឋកិច្ច កងរាជអាវុធហត្ថ និង​កម្លាំងយោធា រួមទាំង ក្រសួង​បរិស្ថាន និង​នគរបាល INTERPOL រួម​សហការ​គ្នា ដើម្បី​ទប់ស្កាត់ បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់ ។​

​លោក​បាន​កោតសរសើរ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ជាពិសេស សមត្ថកិច្ច​គយ កម្លាំង​នគរបាល​នៅ​កំពង់ផែ ដែល​បាន​សហការ​គ្នា​ក្នុង ការទប់ស្កាត់​បទល្មើស ភ្លុក​ដំរី ឆ្អឹង​ខ្លា ដែល​បង្ក្រាប​បាន​កន្លង​មក ដែល​នេះ​ជា​បទល្មើស​ឆ្លងដែន​មួយ​ដ៏​ធំ ហើយ​សមត្ថកិច្ច​យើង​ស្រាវ ជ្រាវ​ចាប់​បង្ក្រាបបាន ។​

​លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស ធនធាន​ធម្មជាតិ​បាន​ថ្លែងថា ប្រទេស​កម្ពុជា​មាន​សក្តា​នុព​ល​ច្រើន​ក្នុង ការចូលរួមចំណែក​កាត់បន្ថយ​ការរត់ពន្ធ​សត្វព្រៃ​និង​ធនធានធម្មជាតិ ព្រោះថា ធនធានធម្មជាតិ​ខ្លះ​ជា​ប្រភេទ​ធនធានធម្ម ជាតិ​ដ៏​កម្រ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×