រឿងរ៉ាវទាក់ទង ចៅម៉ែ ដែលជាម្ចាស់ក្រុមហ៊ុនវិមានរចនា ឃើញថា មកទល់ពេលនេះ គឺនៅតែជាចំណាប់របស់មហាជននៅឡើយ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ គឺមានអ្នកដែលហាក់បានដឹងរឿងច្បាស់ បានបន្តជីកកាយពីល្បិចរកស៊ីភូតកុហកដ៏ទំនងៗ ដែលគួរឲ្យជឿទុកចិត្ត ពីសំណាក់ ចៅម៉ែ រូបនេះ។
ជាក់ស្តែង តាមរយៈវីដេអូមួយដែលចៅម៉ែ បានណែនាំឲ្យមហាជនជាជនជាតិខ្មែរ ឃើញថា ស្រ្តីថៃវ័យចំណាស់ម្នាក់ ជាប្រធានធំរោងចក្រ Zen Innovation ខណៈរូបនាងជា CEO មានពេលទំនេរមួយថ្ងៃ ចុះមកពិនិត្យមើលការផលិតនៅក្នុងរោងចក្រ។ នេះបើតាមផេកល្បីមួយដែលជាសត្រូវនឹង ចៅម៉ែ បានលើកឡើងត្រង់ចំណុចមួយនេះឲ្យដឹងថា តើអ្នកណាជាប្រធានរោងចក្រ Zen Innovation អ្នកណាជា CEO ហើយអ្នកណាខ្លះជាតួសម្តែង ដើម្បីកុហុកទាញទំនុកចិត្តអ្នកចូលហ៊ុនរកសុី ក្នុងអាណាចក្រចៅម៉ែខ្លះ!?។
ក្នុងនោះ គណនីហ្វេសប៊ុកមួយ ក៏បានបញ្ចេញឲ្យដឹងថា «ខ្ញុំចេញចូលរោងចក្រនេះ ៣ ឆ្នាំហើយ តែមិនដែលឃើញមុខអ៊ុំស្រីហ្នឹងទេ នេះមិនបូកពេល COVID ផង បោកបានតែអ្នកមិនដឹង, គួរយករឿងហ្នឹងទៅប្រាប់់ម្ចាស់រោងចក្រ កំុអោយយកឈ្មោះរោងចក្រគេដើរបោកបងប្អូនខ្មែរ»។
ដោយឡែក នៅត្រង់ចំណុចមួយក្នុងវីដេអូ ខណៈស្រ្តីចំណាស់ដែល ចៅម៉ែ ណែនាំថាជាប្រធានរោងចក្រ ហាក់មិនសូវយកចិត្តទុកដាក់បាំងឆ័ត្រឲ្យ តែបែរជាផ្តោតសំខាន់បាំងឲ្យប្រពន្ធសេដ្ឋី នាង ចៅម៉ែ ទៅវិញ ដែលហាក់មិនសមទំនង ក៏បានធ្វើឲ្យមហាជនលាន់មាត់ការហួសចិត្តថា «សម្តែងអត់សមសោះ វាមិនដែលម្ចាស់រោងចក្រណា ដើរកាន់កាបូប ដើររ៉េរ៉តាមភ្ញៀវឡឺកឺហើយមកចេញមុខ Live បែបអុីចឹងនោះ ថៃអ្នកមានកាន់តែប្ញក, យាយ៣១ឯង គង់ថ្ងៃណាមួយ គង់មានថ្ងៃម្ចាស់រោងចក្រគេប្តឹងទេ ចយអេីយ លេងបោកម៉ាកៗហ្នឹងហ្មង, ខ្ញុំចង់ប្រាប់ថា ម្ចាស់ក្រុមហ៊ុនពិតប្រាកដ គេរវល់ខ្លាំងណាស់ ព្រោះគេមិនមែនរកសុីតែមួយមុខទេ មុននឹងជឿគេ សូមពិចារណាផង»។
រីឯអ្នកខ្លះទៀត ក៏បានយល់ឃើញយ៉ាងដូច្នេះថា «ខ្លាចតំណាងសុំទៅមើលរោងចក្ រអញ្ចឹងហើយគាត់ចងក្រងច្បាប់គាត់ អោយមានការកុម្ម៉ង់ជាប្រចាំ ធ្វើបែបនេះទើបអត់មានអ្នកណាហ៊ានចង់ទៅមើលរោងចក្រផ្ទាល់ មីព្រាយនេះបោកសាហាវ វានាំជាតិសាសន៌គេមកបោកកូនចៅខ្មែរ, CEO ស្អីនិយាយខ្មែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង