Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាពរឹងមាំ ទោះ​បើ​ត្រូវ​ជួបប្រទះ​នូវ​ហានិភ័យ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្តី​

spot_img

ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រៀបចំ​វេទិកា​សាធារណៈ​ក្រោម​ប្រធានបទ សេដ្ឋកិច្ច​កម្ពុជា​៖ សមិទ្ធ​កម្ម និង​ទស្សនវិស័យ ក្រោម​អធិបតីភាព​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​នៅ​រាជធានី​ភ្នំពេញ​។​

​លោក វង្សី វិស្សុត បាន​ថ្លែងថា គោលបំណង​នៃ​ការរៀបចំ​វេទិកាសាធារណៈ​នេះ គឺ​ដើម្បី​ធ្វើការ​ចែករំលែក​នូវ​ព័ត៌មាន​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បាន​ជ្រាប និង​ស្វែងយល់​អំពី​ស្ថានភាព​សេដ្ឋកិច្ច របស់​ប្រទេសជាតិ ពិសេស​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ និង​សមិទ្ធកម្ម​ខាង​ផ្នែក​សេដ្ឋកិច្ច​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​សម្រេច​បាន​នៅ​ក្នុង​រយៈកាល​កន្លងមក ក៏ដូចជា ទស្សនវិស័យ​ក្នុង​ការគ្រប់គ្រង​សេដ្ឋកិច្ច​ជាតិ​ទៅ​ថ្ងៃមុខ ក្នុង​នីតិកាល​បន្ទាប់​ទៀត ដើម្បី​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា ទាំង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ក៏ដូចជា ការពង្រឹង​មូលដ្ឋាន​នៃ​កំណើន​សេដ្ឋកិច្ច ហើយ​ទ្រទ្រង់​កំណើន​នេះ​ឱ្យ​កាន់តែ​រឹង​ម៉ាំ រួច​ធ្វើការ​បែក​ចែក​ផ្លែផ្កា​នៃ​កំណើន​នេះ​មកវិញ ឱ្យ​កាន់តែ​ប្រសើរឡើង​។ កាន់តែ​មាន​សមធម៌ និង​កាន់តែ​មាន​ប្រសិទ្ធភាព ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដើម្បី​ធ្វើ​ពួក​គាត់​កាន់តែ​មាន​ជីវភាព​ធូរធារ​ឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោក វង្សី វិស្សុត បានបញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាពរឹងមាំ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​។ តាម​ការប៉ាន់ស្មាន​ចុងក្រោយ​នេះ គឺ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៧ អាច​នឹង​សម្រេច​បាន​ប្រមាណ​៧% ធៀប​នឹង​ការព្យាករណ៍​ប្រមាណ​៦,៩% ដោយសារ​កំណើន​លើសពី​ការប៉ាន់ប្រមាណ​នៃ​វិស័យ​សំណង់ និង​ទេសចរណ៍​។ កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ នឹង​អាច​សម្រេច​នៅក្នុង​រង្វង់​៧% ហើយ​នឹង​អាច​ឡើងដល់​៧,១% នៅ​ឆ្នាំ​២០១៩​។​

​លោក​បាន​គូសបញ្ជាក់ថា ការសម្រេចបាន​នូវ​កំណើន​ដ៏​រឹងមាំ​នេះ ដោយសារ​កត្តា​សំខាន់ៗ​ជាច្រើន គឺ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​កាន់តែ​មាន​ភាពប្រសើ​ឡើង​វិញ​តាម​វដ្ត​នៃ​សេដ្ឋកិច្ច (Global Cyclical Recovery) ក្នុង​ខណៈ​ដែល​អាស៊ី​នៅតែ​ជា​មជ្ឈមណ្ឌល​ដឹកមុខ​កំណើនសេដ្ឋកិច្ច ពិភពលោក​ដដែល​។ ប្រការ​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​ជា​ប្រទេស​មួយ​ស្ថិត​នៅក្នុង​អាស៊ី និង​មាន​សេដ្ឋកិច្ច​បើកចំហរ​ខ្លាំង ទទួលបាន​នូវ​ភាព​អំណោយផល​ច្រើន ក្នុង​ការជួយ​រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​កាន់តែ​ក្លាំងក្លា​។ ការ​ដាក់​ចេញ​និង​អនុវត្ត​នូវ​កិច្ច​ការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ យ៉ាង​សស្រាក់សស្រាំ​របស់​រាជរដ្ឋាភិបាល​ចាប់តាំ​ង​តែ​ពី​ដើម​នីតិកាល​ទី​៥​មកនេះ បាន​ជួយ​ធ្វើឱ្យ​មូលដ្ឋាន នៃ​សេដ្ឋកិច្ច​ជាតិ​មាន​លក្ខណៈ​រឹង​មាំ​ស្រាប់ ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ថែម​ទៀត​​។ កត្តា​ស្ថេរភាព​នយោបាយ​នៅក្នុង​ប្រទេស នៅ​ពេល​ជិត​បោះឆ្នោត មិន​ត្រឹមតែ​បាន​ជួយ​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​មក​លើ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ជួយ​ជំរុញ សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រ​ភ​ទេ​ឱ្យ​កាន់តែ​មាន​សន្ទះ​ខ្លាំងក្លា​ថែម​ទៀត​។ ក្នុង​ពេល​កន្លងមក សកម្មភាព​និង​កំណើន​សេដ្ឋកិច្ច​តែងតែ មាន​សភាព​ទ្រឹង​ខ្លះ​នៅ​រៀងរាល់ ជិត​ការបោះឆ្នោត​ចូលមក​ដល់ តែ​ផ្ទុយទៅវិញ​សកម្មភាព​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​នៅក្នុង​ឆ្នាំ​២០១៨​នេះ នៅតែ​មាន​ដំណើរការ​ជាធម្មតា និង​កាន់តែ​មាន​ភាពរឹងមាំ ពោល​គឺ​មិន​មាន​ផលប៉ះពាល់​អ្វី​ជា​ដុំកំភួន​ទេ ទោះបី​នៅ​សល់​ប្រមាណ​តែ​៤​ខែ​ទៀត​ប៉ុណ្ណោះ ។​

​ជាក់ស្តែង នៅក្នុង​ប្រមាណ​ខែ​ចុងក្រោយ​នេះ ការនាំចេញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​នៅ​តែ​មាន​ការកើនឡើង​ខ្លាំង និង​មាន​ទំហំ​ធំ​ជាង​ទំហំ​នៃ ផ​សស ជា​លំដាប់ សកម្មភាព​លក់ដូរ ទាំង​លក់ដុំ និង​លក់រាយ​នៅតែ​មាន​ដំណើរការ​ល្អប្រសើ​រ វិស័យ​ទេសចរណ៍​ក៏​នៅ​មាន​សន្ទះ​ល្អ ហើយ​ការ​ផ្ដល់​ឥណទាន​ដោយ​ធនាគារ​ដល់​វិស័យ​ឯកជន​ក៏​កាន់តែ​រឹងមាំ​ដដែល​។ ដោយឡែក វិស័យ​ដីធ្លី​និង​អចលនទ្រព្យ​ដែល​ជា​សូចនាករ​ដឹកមុខ ក្នុងការ​ឆ្លុះបញ្ចាំង​អំពី​ភាពជឿជាក់​នៃ​សេដ្ឋកិច្ច ក៏​កាន់តែ​មាន​សកម្មភាព​ទិញ​លក់​ផុលផុស​គក្រឹកគក្រេង ហើយ​តម្លៃ​វិញ​ក៏​កាន់តែ​ឡើងជា​លំដាប់​។​

​ទន្ទឹមនឹងនេះ អតិផរណា​នៅតែ​ស្ថិតក្នុង​កម្រិត​ទាប ក្នុង​ខណៈ​ដែល​អត្រា​ប្តូរ​ប្រាក់​នៅ​បន្ត​មាន​ស្ថេរភាព​យ៉ាង​ល្អ​។ លើសពីនេះ​ទៀត លំហូ​ទុនវិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស ដែល​បាន​កត់ត្រា នៅក្នុង​ជញ្ជីងទូទាត់ ក៏​មាន​សន្ទះ​កំណើន​ល្អ ក្នុង​រង្វង់​ពី​១៦% ទៅ ១៧% ក្នុង​មួយ​ឆ្នាំ​ផងដែរ ពោល​គឺ​ក្នុង​រង្វង់​២៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ និង​អាច​ឡើងដល់​ប្រមាណ ៣០០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។ ដោយឡែក ទំហំ​ទឹកប្រាក់​នៃ​ការផ្ញើ​លុយ​របស់​ពលករ​ពី​ក្រៅប្រទេស ក៏​កាន់តែ​មាន​ទំហំ​ធំ ពោល​គឺ​ក្នុង​រង្វង់​៥៦០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំនេះ និង​ប្រមាណ​ជាង ៦០០ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំក្រោយ​។ ប្រការ​នេះ​បាន​ធ្វើឱ្យ​ជញ្ជីង​ទូទាត់​មាន​ភាព​វិជ្ជមាន ក្នុង​ខណៈ​ដែល​ទុនបម្រុង​អន្តរជាតិ​អាច​ទ្រទ្រង់​ការនាំ​ចូល​រហូត​ទៅ​ដល់ ៦ ខែ​កន្លះ​ឯណោះ ធៀប​នឹង​រយៈកាល​កន្លង​ទៅ ដែល​ទុនបម្រុង​អន្តរជាតិ​របស់​យើង អាច​ទ្រទ្រង់​ការនាំ​ចូល​បាន​ត្រឹមតែ​ប្រមាណ​ច​ជាង ៣​ខែ​ប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ប្រទេស ក៏​មាន​ភាពល្អប្រសើរ​ផងដែរ​។​

ចំណូល​ថវិកា​ជាតិ​ក៏​នៅតែ​រឹងមាំ គឺ​យើង​នឹង​អាច​សម្រេចបាន​នូវ​ការ​គៀរគរ​ចំណូល​ទៅ​តាម​គោលដៅ​ដែល​បាន​ដាក់ចេញ បើ​ផ្អែក​ទៅលើ​ស្ថានភាព នៃ​ចំណូល​នៅក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ​។ ដោយឡែក ក្នុង​​ផ្នែក​ចំណាយ​វិញ យើង​ក៏​មាន​ការគិតគូរ​យ៉ាង​ខ្លាំង​ទៅ​ដល់​ការគ្រប់គ្រង​ប្រសិទ្ធភាព​នៃ​ចំណាយ ទាំង​ការ​បែងចែក និង​ទាំង​ប្រតិបត្តិការ​ចំណាយ​ជាក់ស្តែង​។ ប្រការនេះ បាន​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​កា​ន់​តែ​មាន​រឹងមាំ និង​មាំមួន ទោះ​បើ​ត្រូវ​ជួបប្រទះ​នូវ​ហានិភ័យ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្តី​។​

​លោក វង្សី វិស្សុត បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​បាន​ទទួល​នូវ​ផលប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​គ្រប់ៗ​គ្នា តាមរយៈ​ឱកាស​ទទួលបាន​នូវ​ប្រាក់ចំណូល ការងារ​ធ្វើ ការកាត់បន្ថយ​ភាពក្រីក្រ និង​សេវា​សាធារណៈ​គ្រប់​ប្រភេទ​ពី​រដ្ឋ រួម​ទាំង​សេវា​ខាង​ផ្នែក​សង្គម​ផ្សេងៗ ព្រមទាំង​កាន់តែ​ធ្វើឱ្យ​វិសមភាព​នៅក្នុង​សង្គម​កាន់​តែ​រួម​តូច​ផងដែរ​។​

​ទោះបីយ៉ាងណា​ក៏ដោយ មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុជា​សព្វថ្ងៃនេះ នឹង​មិន​អាច​ទ្រទ្រង់​នូវ​ការសម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៧% នៅក្នុង​រយៈពេល​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ខាងមុខ​ទៀត​បាន​នោះទេ ប្រើ​សិន​យើង​មិន​មាន​ការគិតគូរ​អំពី​ការកែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​កសាង​មូលដ្ឋាន​មួយ ដែល​ទ្រទ្រង់​ដល់​ការផ្លាស់ប្ដូរ​ជា​រចនាសម្ព័ន្ធ​។ នៅក្នុង​ក្របខ័ណ្ឌ​នេះ កម្ពុជា​ត្រូវ​ការបង្កើត​នូវ​កម្លាំង​ចលករ​អូស​កំណើន​សេដ្ឋកិច្ច​ថ្មីៗ​ឲ្យបាន​ច្រើន តាមរយៈ​ការធ្វើ​ទំនើបកម្ម​នៃ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​សព្វថ្ងៃនេះ ឲ្យ​កាន់តែ​មាន​តម្លៃ​បន្ថែម​ខ្ពស់ និង​ឲ្យ​កាន់តែ​មាន​ពិពិធ​កម្ម​។ នៅក្នុង​ក្របខ័ណ្ឌ​នេះ យើង​ត្រូវ​គិតគូរ​រៀបចំ​ផែនការ​រយៈ​វែង​ក្នុង​ការអភិវឌ្ឍ​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ក្រៅពីនេះ យើង​ត្រូវ​ពង្រីក និង​បង្កើត​នូវ​កម្លាំង​ចលករ​ថ្មីៗ​ទៀត ដែល​ដឹកមុខ​ដោយ​វិស័យ​ឯកជន ជាពិសេស​ផ្តោតលើ​អេស​អ៊ឹម​អី​។ នៅក្នុង​ក្របខ័ណ្ឌ​នេះ រាជរដ្ឋាភិបាល​នឹង​បង្កើត​ធនាគារ​អេស​អ៊ឹម​អី ការជំរុញ​អនុវត្ត​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ និង​ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព ដើម្បី​ផ្តល់​នូវ​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​សហគ្រិន​វ័យក្មេង​ដែល​មាន​សក្តានុពល នៅ​ពេល​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​។ ទន្ទឹមនឹងនេះ រដ្ឋ​ត្រូវ​ចេញមុខ​ធ្វើ​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព នៅពេលដែល​មុខងារ​របស់​ទីផ្សារ​លែង​ដំណើរការ (Market Failure) នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ទាំង​នៅក្នុង​វិស័យសេដ្ឋកិច្ច​ពិត និង​ទាំង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​មានច​លនកា​រ​, រឹងមាំ និង​រស់​រវើក ហើយ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ទំនើបកម្ម​។​


ការបង្កើត​នូវ​ប្រភព​ទ្រទ្រង់​កំណើន (Factor of Growth) ថ្មីៗ ព្រោះ​កម្ពុជា​មិន​អាច​ពឹងផ្អែក​ជា​ចម្បង​តែ​ទៅលើ​ប្រភព​នៃ​កត្តា​ពលកម្ម (Labor Participation) តទៅទៀត​ទេ ពោល​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​កត្តា​ផលិតភាព​ការងារ (Labor Productivity) និង​កត្តា​ការវិនិយោគទុន (Capital Accumulation) ដែល​បច្ចុប្បន្ន​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​ការយកចិត្តទុកដាក់​លើ​ការបែងចែក​ធនធាន​នៅក្នុង​សេដ្ឋកិច្ច ទាំង​ធនធាន​សាធារណៈ ទាំង​ធនធាន​ឯកជន ដោយ​រួម​បញ្ចូល​ទាំង​ធនធាន​ហិរញ្ញវត្ថុ​, ធនធានមនុស្ស និង​ធនធានធម្មជាតិ តាមរយៈ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​បែងចែក និង​ការប្រើប្រាស់​ធនធាន​ទាំងបី​នេះ ដើម្បី​ទ្រទ្រង់​កំណើន​ផង និង​ធានា​នូវ​សមធម៌​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​។​ការបន្ត​ការយកចិត្តទុកដាក់​លើ​ការវិនិយោគ​លើ​ការតភ្ជាប់ ដោយ​គ្រប់​ដណ្តប់​ការតភ្ជាប់​នៃ​វិស័យ​គន្លឹះ​ចំនួន ៣ គឺ​វិស័យ​គមនាគមន៍​ដឹកជញ្ជូន ថាមពល និង ឌីជីថល ក្នុង​គោលដៅ​ធ្វើឱ្យ​ការតភ្ជាប់​នៅក្នុង​ប្រទេស​របស់​យើង គឺ​កាន់តែ​ល្អ និង​មាន​គុណភាព​កាន់តែ​ប្រសើរ​ឡើង ក៏ដូចជា​ដើម្បី​អនុវត្ត​នូវ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។ ការ​បន្ត​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​កិច្ចការ​រយៈពេល​វែង ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​ទៅលើ​ការបណ្តុះបណ្តាល​ជំនាញ​។​
ការ​បន្ត​កែលំអរ​ក្របខ័ណ្ឌ​យុត្តិកម្ម (Regulatory Environment) ទាក់ទង​ទៅនឹង​ច្បាប់ និង​នីតិវិធី​ផ្សេងៗ ពិសេស​ផ្នែក​ពន្ធដារ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។ នៅក្នុង​ក្របខ័ណ្ឌ​នេះ យើង​នឹង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ នៅក្នុង​ក្របខ័ណ្ឌ​ការរៀបចំ​យុទ្ធសាស្ត្រ​គៀរគរ​ចំណូល​ថ្មី (២០១៩-២០២៣)​។ ក្នុង​គោលដៅ​ម្ខាង​រុញ​កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​ផង និង​ម្ខាង​ទៀត​ធានាបាន​នូវ​ស្ថេរភាព​នៃ​ការប្រមូល​ចំណូល​សាធារណៈ សម្រាប់​ទ្រទ្រង់​ថវិកាជាតិ និង​ដើម្បី​ធានា​ឱ្យមាន​យុត្តិធម៌​ក្នុង​ការបង់ពន្ធ យុត្តិធម៌​សង្គម និង​សមធម៌​សង្គម​ផង​ដែរ​។​
ការកសាង​ស្ថាប័ន​ឱ្យមាន​លក្ខណៈ​រឹង​ម៉ាំ តាមរយៈ​ការ​កែទម្រង់​ស៊ីជម្រៅ និង​ការកែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ទន្ទឹមគ្នា​នឹង​ការកែទម្រង់​ប្រព័ន្ធ​នៃ​ការ​គ្រប់​ហិរញ្ញវត្ថុ​សាធារណៈ តាមរយៈ​ការអនុវត្ត​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥ ដែល​ត្រូវបាន​រៀបចំ​រួចហើយ​។​
ការបន្ត​ស្វែងរក​នូវ​ប្រភព​ទុន​ថ្មីៗ តាមរយៈ​ការ​កែទម្រង់​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល ទាំង​វិស័យ​ធនាគារ និង​ទាំង​វិស័យ​មិន​មែន​ធនាគារ ដូចជា​៖ ទី​ផ្សារទុន មូលប​ត្រ ទីផ្សារ​បំណុល ទី​ផ្សារភាគហ៊ុន និង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក វង្សី វិស្សុត បាន​គូសបញ្ជាក់ថា ជារួម ក្រៅពី​ការសម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បាន​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​រាប់មិនអស់​ជូន​ដល់​ប្រទេសជាតិ និង​ប្រជាជន​។ ដោយ​ក្នុង​នោះ រាជរដ្ឋាភិបាល​ក៏​បាន​គិតគូរ និង​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជា​ច្រើន​ស្ទើរ​គ្រប់​វិស័យ សម្រាប់​ជា​ចក្ខុវិស័យ និង​តម្រង់​ទិស​ការអភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃមុខ ដែល​ជា​មូលដ្​
​ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ជា​បន្ត​ទៀត​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករណ៍​ថា ទោះជា​មាន​ឥរិយាបទ​ប្រុងប្រយ័ត្ន ពី​សំណាក់​វិនិយោគិន​មួយចំនួន ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​បោះ​ឆ្នោត​ក៏​ដោយ ក៏​វិស័យ​ឧស្សាហកម្ម​នឹង មាន​សន្ទុះ​ខ្លាំង​ជាង​គេ ដោយ​រក្សា​កំណើន​រឹងមាំ ក្នុង​អត្រា​ប្រចាំឆ្នាំ​រង្វង់​១០% ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ត​កំណើន នៃ​វិស័យ​កាត់ដេរ ស្រប​នឹង​សន្ទុះ​កំណើន​ខ្ពស់ នៃ​វិស័យ​កម្មន្តសាល មិនមែន​កាត់ដេរ​សម្រាប់​នាំចេញ និង​បម្រើ​ទីផ្សារ​ក្នុងស្រុក ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា ក្នុង​រង្វង់​៧%​ក្នុង​មួយ នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​។​

​របាយកាណ៍​បាន​ឲ្យដឹង​បន្ត​ថា ការរីកចម្រើន​នៃ​វិស័យ​សំណង់ ជាមួយនឹង​អត្រាកំណើន​ប្រមាណ ១៦,៧% ក្នុង​ឆ្នាំ​២០១៨ និង​១៦,៩% ក្នុង​ឆ្នាំ​២០១៩ ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការបន្ត​ងាក​ទៅរក​ប្រភេទ​គម្រោង​សំណង់​ថ្លៃ​ទាប និង​មធ្យម ដែល​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត​នៃ​ប្រភេទ​សំណង់​ថ្លៃ​ខ្ពស់​។ ភាពរឹងមាំ​នៃ​វិស័យ​នេះ ត្រូវ​បាន​បន្ត​គាំទ្រ​ដោយ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​សំនៅ​ដ្ឋា​ន​សមរម្យ ការប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ភាពជឿជាក់​ចំពោះ​ការវិនិយោគ ដោយសារ​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ទោះជា​មាន​ឥរិយាបទ​ប្រុងប្រយ័ត្ន ពី​សំណាក់​វិនិយោគិន​មួយចំនួន​ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​បោះ​ឆ្នោត​ក៏​ដោយ​។​

​របាយការណ៍​ដដែល​បានឲ្យដឹង​ទៀតថា វិស័យ​កាត់ដេរ​នៅ​រក្សា​កំណើន​ក្នុង​រង្វង់​៥% ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ជា​ពិសេស​សេដ្ឋកិច្ច នៃ​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា មាន​ភាព​ប្រសើរ​ជាង​ការរំពឹង​ទុក​។ ទោះបីជា​យ៉ាងនេះក្តី វិស័យ​នៃ​អាច​ប្រឈម​នឹង​សម្ពាធ​ថ្លៃដើម​ផលិតកម្ម ដែល​ប៉ះពាល់​ដល់​ភាព​ក្រ​កួត​ប្រជែង កំណើន​បៀវត្សរ៍​លឿន​ជាង​ផលិតភាព ភាព​មិន​ច្បាស់លាស់​នៃ​ការបញ្ជាទិញ និង​ការប្រកួតប្រជែង​កាន់តែ​ខ្លាំង​ជាង​មុន ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ដែល​នាំ​ចេញ​ផលិតផល​កាត់ដេរ​ដូច​កម្ពុជា​។​

​របាយការណ៍​នេះ​បាន​បន្ថែមថា វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត ត្រូវបាន​រំពឹងថា នៅ​រក្សាបាន​នូវ​កំណើន​ល្អ​ដដែល​ក្នុង​រង្វង់​១១,៩% ក្នុង​ឆ្នាំ​២០១៨ និង​១២,២% ក្នុង​ឆ្នាំ​២០១៩ ដោយសារ​ការ​ពង្រី​ការវិនិយោគ ដែល​មាន​ស្រាប់ និង​ការវិនិយោគ​ថ្មី ក្នុង​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ដែល​ជា​ជ​ន្ទ​ល់​កំណើន​មួយ​ដ៏​រឹងមាំ រួមមាន​៖ ការផលិត​ម្ហូបអាហារ និង​ភេសជ្ជៈ គ្រឿង​បង្គុំ​អេឡិចត្រូនិច គ្រឿងបន្លាស់ គ្រឿង​សង្ហារឹម កង់ និង​ស៊ីម៉ង់ត៍​ជាដើម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងឲ្យដឹងថា សម្រាប់​ឆ្នាំ​២០១៧ លំហូ​ទុនវិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា មាន​រង្វង់​២៥០០​លាន​ដុល្លារ ខណៈ​ឆ្នាំ​២០១៨ នឹង​កើនឡើង​ប្រមាណ​៣០០០​លាន​ដុល្លារ​។​

​លោក វ​ង្ស៊ី វិស្សុត បានបញ្ជាក់​ថា អតិផរណា​នៅតែ​ស្ថិតក្នុង​កម្រិត​ទាប ក្នុង​ខណៈ​ដែល​អត្រា​ប្តូរ​ប្រាក់​នៅ​បន្ត​មាន​ស្ថេរភាព​យ៉ាង​ល្អ​។ លើសពីនេះ​ទៀត លំហូ​ទុនវិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស ដែល​បាន​កត់ត្រា នៅក្នុង​ជញ្ជីងទូទាត់ ក៏​មាន​សន្ទះ​កំណើន​ល្អ ក្នុង​រង្វង់​ពី​១៦% ទៅ ១៧% ក្នុង​មួយ​ឆ្នាំ​ផងដែរ ពោល​គឺ​ក្នុង​រង្វង់​២៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ និង​អាច​ឡើងដល់​ប្រមាណ ៣០០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។​

​ជាមួយគ្នានេះ ទំហំ​ទឹកប្រាក់​នៃ​ការផ្ញើ​លុយ​របស់​ពលករ​ពី​ក្រៅប្រទេស ក៏​កាន់តែ​មាន​ទំហំ​ធំ ពោល​គឺ​ក្នុង​រង្វង់​៥៦០​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំនេះ និង​ប្រមាណ​ជាង​៦០០ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំក្រោយ​។ ប្រការ​នេះ​បាន​ធ្វើឱ្យ​ជញ្ជីង​ទូទាត់​មាន​ភាព​វិជ្ជមាន ក្នុង​ខណៈ​ដែល​ទុនបម្រុង​អន្តរជាតិ​អាច​ទ្រទ្រង់​ការ​នាំចូល រហូត​ទៅ​ដល់​៦​ខែ​កន្លះ​ឯណោះ ធៀប​នឹង​រយៈកាល​កន្លង​ទៅ ដែល​ទុនបម្រុង​អន្តរជាតិ​របស់​យើង អាច​ទ្រទ្រង់​ការនាំ​ចូល​បាន​ត្រឹមតែ​ប្រមាណ​ច​ជាង ៣​ខែ​ប៉ុណ្ណោះ​។

​ចំណូល​ថវិកា​ជាតិ​ក៏​នៅតែ​រឹងមាំ គឺ​យើង​នឹង​អាច​សម្រេចបាន​នូវ​ការ​គៀរគរ​ចំណូល​ទៅ​តាម​គោលដៅ​ដែល​បាន​ដាក់ចេញ បើ​ផ្អែក​ទៅលើ​ស្ថានភាព នៃ​ចំណូល​នៅក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ​។ ដោយឡែក ក្នុង​ផ្នែក​ចំណាយ​វិញ យើង​ក៏​មាន​ការគិតគូរ​យ៉ាង​ខ្លាំង ទៅ​ដល់​ការគ្រប់គ្រង​ប្រសិទ្ធភាព​នៃ​ចំណាយ ទាំង​ការ​បែងចែក និង​ទាំង​ប្រតិបត្តិការ​ចំណាយ​ជាក់ស្តែង​។ ប្រការ​នេះ​បាន​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​កា​ន់​តែ​មាន​រឹងមាំ និង​មាំមួន ទោះ​បើ​ត្រូវ​ជួបប្រទះ​នូវ​ហានិភ័យ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្តី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×