Sunday, April 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គ​.​ជ​.​ប ប្តេជ្ញា​ធ្វើ​ឱ្យ​ការបោះឆ្នោត ដំណើរការ​កាន់តែ​ល្អ​ថែមទៀត​ក្នុង​នាម​ជា​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្នុងជំនួប​ជាមួយ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុ​ជាថា “​គ​.​ជ​.​ប ប្តេជ្ញា​ធ្វើឲ្យ​ការបោះឆ្នោត​ក្នុង​ពេលខាងមុខ​បានល្អត​ទៅទៀត​ក្នុងមាន​ជា​ខ្មែរ​”​។​​ នេះ​បើ​តាម​ការ​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​ការ​ថ្លែង​នេះ​បន្ទាប់ពី លោក​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុ​ជា បាន​ធ្វើ​របាយការណ៍​ជូន គ​.​ជ​.​ប ថា “​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុ​ជា ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​យល់ឃើញថា ការបោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន គ្មាន​អំពើហិង្សា ស្ងប់ ស្ងាត់ មាន​សណ្តាប់ធ្នាប់​ល្អ និង​ស្ថិត​នៅក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​គួរ​ជាទី​មោទនៈ​សម្រាប់​ប្រទេសជាតិ​យើង​ព្រមទាំង​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ប្រកាស​ដោយ​គ​.​ជ​.​ប​។​

សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុ​ជា ដែល​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​៩៥ បាន​ចាត់តាំង​សមាជិក​របស់​ខ្លួន​ចំនួន​៤៣​នាក់ គ្របដណ្តប់​ពេល​ការិយាល័យ​បោះឆ្នោត​ទាំង​៣៣​ទូទាំង​ប្រទេស ដើម្បី​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត សម្រាប់​សង្កេតមើល​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤​ឆ្នាំ​២០១៨​។​

​សមាគម​បាន​ជម្រាប​ជូន​គ​.​ជ​.​ប ផងដែរ​ថា សមាគម​បាន​ត្រៀម​ក្រុម​ការងារ​ពី ២៥០​នាក់ ទៅ​៥០០​នាក់ ដែល​ជា​សាស្ត្រាចារ្យ បញ្ញវន្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ដើម្បី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែងអំណរគុណ និង​កោតសរសើរ សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុ​ជា ដែលមាន​បេសកកម្ម​របស់​ខ្លួន​មួយ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ គឺ​ជួយ​អភិវឌ្ឍន៍​សេវា​អប់រំ​ឲ្យមាន​គុណភាព​និង​ចូលរួម​ជួយ​សង្គម​ជាមួយ​រាជ រដ្ឋាភិបាល​ដែល​ចំណុច​នេះ​សំខាន់​ណាស់ ដើម្បី​កសាង​ធនធានមនុស្ស យុវជន​បន្តវេន​។ លោក​ប្រធាន បាន​ថ្លែងថា គ​.​ជ​.​ប នឹង​ត្រៀម​ក្រុម​ការងារ​ដើម្បី​បណ្តុះបណ្តាល​និស្សិត បញ្ញវន្ត ជុំវិញ​ការបោះឆ្នោត ពីព្រោះ​ថា​ការងារ​បោះឆ្នោត គ្មាន​សាលាបង្រៀន​ទេ​។ ការបណ្តុះបណ្តាល​នេះ​នឹង​ធ្វើឲ្យ​យុវជន ប្រជាពលរដ្ឋ យល់​កាន់តែ​ច្បាស់​អំពី​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​។ ជា​ចុងក្រោយ​លោក​ស៊ិក ប៊ុន​ហុក បាន​ធានា​អះអាងថា “​ការដឹកនាំ​គ​.​ជ​.​ប មិន​អាច​ប្រាសចាក​ពី​ច្បាប់ទម្លាប់​បានន​ទេ​”៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×