Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបេីកមហាសន្និបាតAIPA លេីកទី៤២

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជេីញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបេីកមហាសន្និបាតAIPA លេីកទី៤២ តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង ៩ព្រឹកនេះ ។

តបតាមការអញ្ជើញរបស់ឯកឧត្តម Pehin Dato Abdul Rahman Taib ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត(Virtual Meeting) ផ្សាយចេញពី រាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្យាឡាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការសភា ក្នុងការបញ្ចូលឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ាន២០២៥ ។ នៅក្នុងអំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើន របស់អាយប៉ា ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ នឹងអញ្ជើញចូលរួម មានដូចជា៖ ពិធីបើក-បិទនមហាសន្និបាត កិច្ចប្រជុំគណៈកម្មាធិការស្ត្រីអាយប៉ា កិច្ចប្រជុំរបស់អ្នកនយោបាយសភាអាយបាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេស ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

អន្តរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋ ក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេច បាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេន នៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតាំង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×