បុរសម្នាក់រស់នៅតែម្នាក់ឯងក្នុងផ្ទះតូចមួយដាច់ឆ្ងាយពីគេ ។ គាត់មិនសូវដើរចេញក្រៅឡើយ ទើបពុំមានអ្នកណាបានយល់ដឹងពីជីវភាពរបស់គាត់ ។
នៅព្រឹកថ្ងៃសុក្រ ខែឆ្នាំមួយនោះ អ្នកបញ្ជូនសំបុត្របានយកសំបុត្រនិងរបស់ផ្ញើតាមប៉ុស្តិ៍មកកាន់ផ្ទះគាត់ ប៉ុន្តែគ្មានអ្នកណាចេញមកបើកទ្វារ ។ មើលតាមចន្លោះបង្អួចបុរសនេះឃើញម្ចាស់ផ្ទះបានត្រូវគេសម្លាប់បាត់ហើយ។
ពេលប៉ូលិសមកដល់កន្លែងកើតហេតុពួកគេប្រមូលវត្ថុតាងរួមមាន ៖ បំពង់ទឹកដោះគោ២នៅក្តៅឧណ្ឌៗ និងបំពង់ទឹកដោះគោ១ ត្រជាក់ស្រេប កាសែតមួយច្បាប់ដែលបោះពុម្ពផ្សាយនៅថ្ងៃអង្គារ ដើមសប្តាហ៍ខែឆ្នាំដដែលនោះ សំបុត្រមួយច្បាប់មិនទាន់ត្រូវបានហែកមើល ព្រមទាំងសៀវភៅខិត្តប័ណ្ណឧទ្ទេសនាមផលិតផលមួយក្បាល ។
ជាមួយវត្ថុតាងបែបនេះ ប៉ូលិសកំណត់មុខសញ្ញាថា ៖ អ្នកយកទឹកដោះគោមកដាក់ អ្នកដាក់កាសែត បុគ្គលិកប្រៃសណីយ៍មកប្រគល់សំបុត្រ អ្នកចែកខិត្តប័ណ្ណផ្សព្វផ្សាយផលិតផល។
តែ១ថ្ងៃក្រោយប៉ុណ្ណោះ ប៉ូលិសចាប់បានឃាតករ ។
សំណួរសួរថា តើផ្អែកលើភស្តុតាងអ្វី ហើយនរណាក្នុងចំណោមមុខសញ្ញាខាងលើគឺជាឃាតករ?
បុរសរូបនោះបានស្លាប់ក្នុងផ្ទះនេះ