Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចជំនាញគាស់សព​ ដែលសល់លលាដ៏ក្បាល និងគ្រោងឆ្អឹង ស្រាប់តែសង្ស័យឃើញស្ថានដីខុសប្រក្រតី ពេលទៅកាយស្រាប់តែឃើញសពមួយទៀត

spot_img

ភ្នំពេញ ÷ ប្រិយមិត្តធ្លាប់បានជ្រាបមកហើយ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដោយពលរដ្ឋបានប្រទះឃើញសព នៅសល់តែគ្រោងឆ្អឹង និងលលាដ៏ក្បាលនៅដីទួលក្បែរគុម្ពឬស្សីដែលស្ថិតនៅភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

លុះមកដល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញចក្ខុនិងកោសល្យវិច័យ បានចុះមកដល់រួចពិនិត្យ និងកាយដីយកសព ដែលសល់លលាដ៏ក្បាល និងគ្រោងឆ្អឹង ស្រាប់តែឃើញដីមួយកន្លែង នៅជិតគ្នារាងខុសប្រក្រតី ក៏សមត្ថកិច្ចជំនាញ យកចបទៅកាយដី ដែលសង្ស័យនោះ ស្រាប់តែប្រទះឃើញសពម្នាក់ទៀត កប់នៅជិតគ្នាចម្ងាយប្រហែលជា១០ម៉ែត្រ ដោយសាកសពនោះ មានជាប់នៅខោអាវ តែពុំទាន់សន្និដ្ឋានថា ស្រីឬក៏ប្រុសនោះទេ។

សូមបញ្ជាក់ ចំពោះករណីខាងលើនេះ ពុំទាន់បញ្ជាក់ពីសមត្ថកិច្ចថា ជាករណីអ្វីឲ្យពិតប្រាកដនោះទេ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត នៅក្នុងជុំវិញករណីខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×