Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ខូចចិត្តសង្សារសុំបែក មកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ

spot_img

ភ្នំពេញ ÷ នារីម្នាក់ ខូចចិត្តព្រោះសង្សារសុំបែក ក៏សម្រេចចិត្តឡើងលើស្ពានជ្រោយចង្វារ បម្រុងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារតែមានគេជួយសង្គ្រោះទាន់ពេលវេលា នៅរំលងអធ្រាត ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសម្នាក់ជាអ្នកបើកម៉ូតូកង់បីឥណ្ឌា បានប្រាប់ឲ្យដឹងថា គាត់បានបើកម៉ូតូកង់បីឥណ្ឌា ធ្វើដំណើរឆ្លងកាត់លើស្ពានជ្រោយចង្វារ ស្រាប់តែបានប្រទះឃើញនារីម្នាក់ ឈរនៅលើស្ពានបម្រុងលោតចុះទៅក្នុងទឹក ដើម្បីសម្លាប់ខ្លួន ទើបគាត់មានការសង្ស័យ ក៏បានឈប់ម៉ូតូកង់បី រួចហើយក៏ស្ទុះទៅចាប់នាងជាប់។

ក្មេងស្រីរូបនោះ បាននិយាយប្រាប់ថា មូលហេតុនាងគិតខ្លី និងមិនចង់រស់យ៉ាងនេះ ដោយសារតែសង្សារខ្ញុំបានសុំបែក ចែកផ្លូវគ្នា ទើបបានជានាងមិនចង់រស់ ព្រោះតែអត់រូបគេមិនបាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×