Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌួង ហ្សូរីដា ប្រឹងបំពេញបំណង បុរសដឹកជញ្ជូន តាមអនឡាញ ឲ្យដល់ទិសដៅ

spot_img

ភ្នំពេញ ៖ កញ្ញា ឌួង ហ្សូរីដា បានព្យាយាមប្រមែប្រមូលបាននូវ ថវិកាមួយចំនួន ដោយបានទទួល នូវថវិកាមួយចំនួន ជួយដល់លោកពូ ដឹកអីវ៉ាន់ម្នាក់ប្រើម៉ូតូចាស់។ ដោយសារឃើញគាត់តស៊ូ ទើបហ្សូរីដា ចេញមុខប្រកាសហើយ ត្រឹមតែប៉ុន្មានម៉ោងអ្នកនាង បានសម្រេចលទ្ធផលជាច្រើន ដែលអាចធ្វើឲ្យលោកពូសម្រេចបានគោលដៅ។

មិនដឹងជាសាមីខ្លួន មានសភាពរីករាយ បែបណានោះទេ ដែលសុខៗ បានសម្រេចបំណង ដោយបានតារាជាច្រើននិងសម្បុរសជន ចិត្តល្អច្រើនគ្នាគ្រាន់តែឃើញរូបភាពនោះ មានអារម្មណ៍អាណិត។ ក្រោយពេលហ្សូរីដា ចេញមុខប្រកូកប្រកាសមួយប្រាវ ឃើញថា ទទួលបានផលផ្កាគួរជាទីមោទនដូចធ្វើបុណ្យដល់កូនដៅ ខែភ្លឺ។

នេះជាការខ្នះខ្នែងមួយ ប្រកបដោយ សេចក្តីសុខ ដោយសារតែឃើញផលលំបាក និងភាពតស៊ូ ជំរុញឲ្យលោកពូម្នាក់ បានសម្រេចគោលដៅ តាមរយៈម្ចាស់ជំនួយ។ ជាពិសេសថវិកា មួយចំនួនដែលបានពីការ អំពាវនាវ របស់ឌួង ហ្សូរីដា ត្រឹមតែប៉ុន្មានម៉ោងបាន ធ្វើការផ្តល់ជូនលោកពូម្នាក់ដែលប្រើម៉ូតូចាស់ ហើយបានលុយយកទៅប្តូររបស់ថ្មី សម្រួលការធ្វើការខ្លះ។

បើនិយាយពីការធ្វើបុណ្យ ចែករំលែកអំពើល្អនៅក្នុងសង្គមយើង ឃើញថា ឌួង ហ្សូរីដា បានរំលេចឡើងរាប់លើកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកនាង និងក្រុមគ្រួសារជាមនុស្សចិត្តបុណ្យ ចិត្តល្អពិតៗ កាន់តែជោគជ័យក្នុង មុខរបររកសុី ម្តេចម្តា ក្តីកាន់តែបំពេញបុណ្យសាង អ្វីដែលល្អនៅក្នុងសង្គម។ ជ្រះថ្លាចិត្តមានកុសលច្រើន បែបនេះហើយ ទើបអ្នកនាងរកសុីចម្រុងចម្រើន ឯអ្នកម្តាយជាទីគោរពវិញ ដូចបានកម្លាំងបុណ្យជួយដែរ ឆ្លងកាត់ដោយប្រសើរ នៃការព្យាបាលជំងឺ បានល្អយ៉ាងរលូនធ្វើឲ្យកូនៗ កាន់តែកក់ក្តៅបាត់នឿយហត់៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×