Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុិន ច័ន្ទនីរ័ត្ន សម្រស់នៅតែទាក់ទាញ រហូតទទួលបានពានមួយ

spot_img

ភ្នំពេញ ៖ រហូតមកដល់ពេលនេះ តារាសម្តែងនាង ហុិន ច័ន្ទនីរ័ត្ន នៅតែធ្វើឲ្យទស្សនិកបន្តស្ញើញសសើរ ទៅលើរូបសម្រស់ស្រស់សោភា និងមានភាពទាកទាញយ៉ាងខ្លាំង បើទោះបីបច្ចុប្បន្ននាងមានវ័យកាន់តែជ្រេបន្តិចក្តី។

ភាពរមទម្យរាក់ទាក់ និងការថែរក្សារូបសម្រស់ឲ្យនៅតែស្រស់ស្អាត រហូតមកដល់ពេលនេះ បានធ្វើឲ្យ ហុិន ច័ន្ទនីរ័ត្ន បានបន្តឈ្នះនូវពានកិត្តិយស(Hall of fame) ដែលរៀបចំនិងប្រកាស នៅក្នុងកម្មវិធីប្រកួត Freshie boy and Girl វគ្គផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ។

ពាននេះបានទទួលដោយសារនាង នៅតែមានអ្នកគាំទ្រច្រើន បើទោះបីជានាងបានជាប់ជ័យលាភីកម្មវិធីខាងលើ ប្រមាណជិត២០ឆ្នាំមកនេះ។
ក្រោយពីទទួលបានពានខាងលើ ហុិន ច័ន្ទនីរ័ត្ន បានបង្ហាញអារម្មណ៍រីករាយថា អារម្មណ៍មួយដែលរំភើប និងធ្វើឲ្យនឹកឃើញអតីតកាល មកដល់ពេលនេះ​ បើនិយាយពីបទពិសោធន៍គឺច្រើនគួរសម ។

នាងថា ពានរង្វាន់ Hall of fame មួយនេះ គឺបានពីការគាំទ្ររបស់ fan គ្រប់រូបដែលស្រឡាញ់នឹងចូលចិត្តនាងខ្ញុំ អរគុណដែលបានផ្តល់ក្តីស្រឡាញ់មួយនេះ ។ នាងខ្ញុំនឹងចងចាំទុកជារៀងរហូត
អរគុណ Freshie Cambodia ដែលបានផ្តល់កិត្តិយស ក្នុងកម្មវិធីនេះសារជាថ្មី Love you so much all my fan។

គួរបញ្ជាក់ថា ការប្រកួតប្រជែង Freshie Boy & Girl នេះ នៅតែក្លាយជា កម្មវិធីប្រកួតប្រជែងសម្រស់ ប្រុសស្អាត ស្រីស្អាត ដែលមានប្រជាប្រិយក្នុងស្រុក អស់ពេល២០ឆ្នាំមកហើយ។
ដើម្បីអបអរសាទរ ការដំណើរការ២០ឆ្នាំនោះ ការប្រកួតប្រជែងនេះ បានដាក់បន្ថែមនូវ ការប្រកួតប្រជែងពានរង្វាន់កិត្តិយស Hall of Fame ដោយធ្វើការជ្រើសរើសយក ម្ចាស់ជ័យលាភី Freshie Boy & Girl គ្រប់ជំនាន់ យកមកប្រកួត។

ថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួត Freshie Boy & Girl កាលពីយប់ថ្ងៃទី២៥ សីហានេះ ការប្រកាសលទ្ធផល នៃពានរង្វាន់ Freshie គម្រូ ហើយម្ចាស់ជ័យលាភី បានទៅលើពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×