Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះគ្មានមនុស្សបើកបរ របស់សហរដ្ឋអាមេរិក វាយប្រហារលើពួកភេរវករ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ កងទ័ពសហរដ្ឋអាមេរិក បានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបរ វាយប្រហារទៅលើក្រុមរដ្ឋអ៊ិស្លាម ISKP (ISIS-K) ក្រោយពួកបិសាចនេះ បានវាយប្រហារទៅលើអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល សម្លាប់ពលរដ្ឋ ១៧០នាក់ និង កងទ័ពសហរដ្ឋអាមេរិក ១៣នាក់។

សារព័ត៌មាន Aljazeera បានចេញផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ថា ប្រតិបត្ដិការប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម នៅក្នុងអាហ្វហ្គានីស្ថាន ISKP ( ឬ ISIS-K) បានកើតឡើង ដោយសារស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអាហ្វហ្គានីស្ថាន ព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ូល ជាបន្ទាន់ ចំពេលមានការគំរាមកំហែងដល់សន្ដិសុខ។

សហរដ្ឋអាមេរិក បានប្រកាសថា អាមេរិកបានអនុវត្ដការវាយប្រហារ ពីយន្ដហោះគ្មានមនុស្សបើកបរ (ដ្រូន) នៅភាគខាងកើតអាហ្វហ្គានីស្ថាន ប្រឆាំងនឹងអ្នករៀបចំផែនការវាយប្រហារ ដែលមានទំនាក់ទំនឹងនឹងក្រុមរដ្ឋអ៊ិស្លាម ISIL ។ សកម្មភាពបែបនេះ បានកើតឡើង ក្រោយរយៈពេលមួយថ្ងៃ នៃការវាយប្រហារភេរវកម្ម នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ូល ដោយបានសម្លាប់ពលរដ្ឋ ១៧៥នាក់ និងកងទ័ពសហរដ្ឋអាមេរិក ចំនួន១៣នាក់ ហើយមនុស្សរាប់រាយនាក់ផ្សេងទៀតរងរបួស។

លោកកាពីតេន Bill Urban មេបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ថា ការវាយប្រហារ តាមអាកាសពីយន្ដហោះគ្មាមនុស្សបើកបរ បានធ្វើឡើង នៅខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។ បើតាមការបង្ហាញពីដំបូងនេះ គឺយើងបានកម្ទេចចំគោលដៅ។ ប៉ុន្ដែនៅលើគោលដៅ យើងដឹងថា មិនមានគ្រោះថ្នាក់ដល់ជនស៊ីវិលណាម្នាក់នោះឡើយ។

ការវាយប្រហារគ្រាប់បែកអត្ដឃាត នៅខាងក្រៅអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល ត្រូវបានក្រុមភេរវករ ISIL (ISIS) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចេញមុខទទួលស្គាល់។ ក្រុមរដ្ឋអ៊ិស្លាម នៅក្នុងខេត្ត Khorasan Province (ឬISKP) ត្រូវបានគេស្គាល់ថា ក្រុមរដ្ឋអ៊ិស្លាម ISIS-K ។ ព័ត៌មាននេះ បានកើតឡើង ដោយសារកងកម្លាំងសហរដ្ឋអាមេរិកជួយជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថាន ថ្វីបើមានការព្រមានពួកតាលីបង់ ជុំវិញលទ្ធភាព នៃការវាយប្រហារ នៅក្នុងអាកាសយានដ្ឋានកាប៊ូល។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័យ បានឲ្យដឹងថា យន្ដហោះគ្មានមនុស្សបើកបរមួយគ្រឿង បានហោះចេញពីមូលដ្ឋានមួយ ដែលគេមិនស្គាល់ឈ្មោះ នៅមជ្ឈិមបូព៌ា ហើយវាយប្រហាររទៅលើគោលដៅ ខណៈមានមនុស្សម្នាក់នៅក្នុងរថយន្ដមួយគ្រឿង រួមជាមួយអ្នករួមការងារម្នាក់ទៀត។ អ្នកទាំង២ត្រូវគេជឿថា ត្រូវបានសម្លាប់៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×