Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្ដីជំនាញអាមេរិក ចង់ឲ្យប្រធានាធិបតី លើកកងទ័ពត្រឡប់ទៅធ្វើសង្រ្គាម ប្រឆាំងពួកភេរវករ នៅអាហ្វហ្គានីស្ថានវិញ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ មន្រ្ដីជើងចាស់ CIA របស់សហរដ្ឋអាមេរិក បានផ្ដល់យោបល់ដល់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែបញ្ជូនកងទ័ព វិលត្រឡប់ទៅធ្វើសង្គ្រាមប្រឆាំងនឹងពួកភេរវករ នៅលើទឹកដីអាហ្វហ្គានីស្ថាន ឡើងវិញ។

សារព័ត៌មានរបស់រុស្ស៊ី RT បានផ្សាយ កាលពីថ្ងៃទី២៧ ខែសីហា ថា លោក Leon Panetta ប្រធានសន្ដិសុខសម័យលោក បារ៉ាក់ អូបាម៉ា ធ្វើជាប្រធានាធិបតី បានផ្ដល់យោបល់ដល់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ថា «យើងនឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន វិញ ដើម្បីធ្វើសង្រ្គាមវាយកម្ទេចក្រុមភេរវកររដ្ឋអ៊ិស្លាម (ISIS) និង អង្គការភេរវកម្មអាល់កៃដា។ ឥឡូវនេះ សហរដ្ឋអាមេរិក មិនទាន់បញ្ចប់សង្រ្គាមប្រឆាំងនឹងភេរវកម្ម នៅឡើយ។

លោក Leon Panetta បានបញ្ជាក់ថា «ខ្ញុំយល់ថា យើងព្យាយាមដកកងទ័ពរបស់យើង ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្ដែខ្សែបន្ទាត់នេះ បានធ្លាក់ដល់បាតដីទៅហើយ យើងអាចបោះបង់ចោលសមរភូមិប្រយុទ្ធបាន តែយើងក៏មិនអាចបោះបង់ចោលសង្គ្រាម ប្រឆាំងនឹងភេរវកម្មបានដែរ។ ការគំរាមកំហែងដល់សន្ដិសុខជាតិរបស់យើង នៅតែមានបន្ដទៀត ប្រសិនបើយើងមិនបានកម្ចាត់ពួកភេរវករចោលទេ»។

លោក Leon Panetta ធ្លាប់កាន់តំណែងធំៗជាច្រើន ហើយធ្វើជាប្រធានសន្ដិសុខ នៅក្នុងរដ្ឋការរបស់លោក បារ៉ាក់ អូបាម៉ា។ ការលើកឡើងរបស់មន្រ្ដីជំនាញរូបនេះ បានកើតឡើង ក្រោយពេលក្រុមភេរវកររដ្ឋអ៊ិស្លាម បើកការវាយប្រហារដោយគ្រាប់បែកអត្ដឃាត ចំនួន២លើក នៅអាកាសយាដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ អំពើភេរវកម្មនេះ បានសម្លាប់មនុស្ស៩០នាក់ ហើយក្នុងនោះ មានកងទ័ពសហរដ្ឋអាមេរិក ចំនួន១៣នាក់ផងដែរ។ ដោយឡែកមនុស្សជាង១០០នាក់ផ្សេងទៀត បានរងរបួស៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×