Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ សហរដ្ឋអាមេរិក ផ្ទុះការឆ្លងកូវីដ-១៩ ជិត២០០ ០០០នាក់

spot_img

បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងកូវីដ-១៩ថ្មី ជាង៧០០ ០០០នាក់ និងស្លាប់ជិត១០ ០០០នាក់ ហើយសហរដ្ឋអាមេរិក កំពុងផ្ទុះការឆ្លង រហូតដល់ជិត២សែននាក់ និង មានករណីស្លាប់ជាង ១ ៣០០នាក់ ខណៈឥណ្ឌូនេស៊ី មានអ្នកស្លាប់ថ្មី ដោយជំងឺដ៏កាចសាហាវនេះថយចុះវិញ។

គេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ថា នៅលើពិភពលោក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ៧១០ ០៤៤នាក់ និង មានករណីស្លាប់ថ្មី ៩ ៨៨៤នាក់។ គិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ២១៦,១៦លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់៤,៤លាននាក់ និង មានអ្នកជាសះស្បើយ ជាង១៩៣,១៤លាននាក់។

សហរដ្ឋអាមេរិក កំពុងតែចាប់ផ្ដើមផ្ទុះការឆ្លងកូវីដ-១៩ខ្លាំងឡើងវិញ ដោយរកឃើញករណីឆ្លងថ្មី ១៩០ ៣៦០នាក់ និង មានករណីស្លាប់ថ្មី ១ ៣០៤នាក់ ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៣៩,៥៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៥៣ ៣៩៧នាក់ និង មានអ្នកជាសះស្បើយ ជាង ៣០,៧៨លាននាក់ ហើយអ្នកជំងឺចំនួនជាង៨,១លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ដោយក្នុងនោះមានអ្នកឈឺធ្ងន់ ២៤ ៧៧៩នាក់។

ដោយឡែក ឥណ្ឌូនេស៊ី ដែលកាលពីប៉ុន្មានថ្ងៃមុន មានអ្នកស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ នៅលើពិភពលោក ឥឡូវចំនួនអ្នកស្លាប់ថ្មី បានថយចុះមកនៅត្រឹមតែ ៥៩៩នាក់ និង រកឃើញករណីឆ្លងថ្មី ១២ ៦១៨នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៣០ ៧៨១នាក់ និង មានអ្នកជាសះស្បើយ ជាង៣,៦លាននាក់។

ចិន ជាប្រភពដើម នៃការផ្ទុះឡើងជំងឺកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៣២នាក់ ប៉ុន្តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិន មានអ្នកឆ្លងកូវីដ សរុប ៩៤ ៧៦៥នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ៨៨ ៦៩៨នាក់។

ដោយឡែកប្រទេស ដែលមានអ្នកឆ្លងកូវីដច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អ៊ីរ៉ង់ អេស្ប៉ាញ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ម៉ិកស៊ីក…ជាដើម។ ចំណែកប្រទេសដែលមានអ្នកស្លាប់ថ្មីដោយកូវីដ-១៩ច្រើន សម្រាប់ថ្ងៃនេះ បន្ទាប់ពីអាមេរិក មានដូចជា ម៉ិកស៊ីក (ស្លាប់ថ្មី៨៥០នាក់) រុស្ស៊ី (ស្លាប់ថ្មី៨៣៥នាក់) ប្រេស៊ីល (ស្លាប់ថ្មី៧២១នាក់) អ៊ីរ៉ង់ (ស្លាប់ថ្មី៥៧១នាក់) ឥណ្ឌា (ស្លាប់ថ្មី ៥១៤នាក់) វៀតណាម (ស្លាប់ថ្មី៣៨៦នាក់) អាហ្វ្រិកខាងត្បូង (ស្លាប់ថ្មី៣៦១នាក់) ម៉ាឡេស៊ី (ស្លាប់ថ្មី៣៣៩នាក់) ។ ចំណែកប្រទេសផ្សេងៗទៀត នៅតែមានករណីស្លាប់ដោយកូវីដថ្មីច្រើន ប៉ុន្ដែមានចំនួនតិចជាង បណ្ដាប្រទេសខាងលើនេះ៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×