Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី៩លាននាក់ បានទៅលើលោកយាយម្នាក់ នៅខេត្តត្បូងឃ្មុំ

spot_img

ភ្នំពេញ ៖ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី៩លាននាក់ ឬដូសទី ៩លាន បានទៅលើលោកយាយឈ្មោះ ព្រំ កួយ អាយុ ៧៦ឆ្នាំ រស់នៅ ភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេចថា ខ្ញុំសូមអបអរសាទរលោកយាយ ព្រំ កួយអាយុ ៧៦ឆ្នាំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវកំណត់ទិសដៅចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារ និងយុវវ័យ ដែលមកដល់ពេលនេះចាក់បាន ៦៩.៤៧ភាគរយ នៃចំនួន ១.៩៦៦.៩៣១នាក់, ហើយក៏មិនទាន់បូកបញ្ចូលបងប្អូនដែលបានចាក់ដូសទី៣ ឬដូសជំរុញនោះ នៅឡើយទេ។

ប្រសិននិយាយពីតួលេខសរុប កម្ពុជាចាក់វ៉ាក់សាំងបានលើសពី ១០លាននាក់ ដែលស្មើប្រមាណ ៦៥ភាគរយនៃប្រជាជនសរុប ១៦លាននាក់។ សម្តេចតេជោ បានអរគុណដល់ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។

ក្រឡេកមកមើល លោកយាយ ព្រំ កួយ ដែលចាក់វ៉ាក់សាំង ទី៩លានដូសវិញ,
ម្តេចតេជោ បានបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នឹងនាំយកថវិកាអំណោយរបស់សម្តេច ១០លានរៀល និងសម្ភារៈមួយចំនួនទៀត ទៅប្រគល់ជូន លោកយាយ ព្រំ កួយ ឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×