Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា រយៈពេល​ខ្លី ចំនួន ៧០២​នាក់ សម្រាប់​បម្រើ​ការងារ ឲ្យ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​ជូនដំណឹង​ដល់ គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ទាំង​២៥​ទូទាំងប្រទេស ត្រូវ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន ៧០២​នាក់ ដើម្បី​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះ​ឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​នេះ​លោក​ស៊ិ​ក ប៊ុ​ក​ហុក ប្រធាន គ​.​ជ​.​ប បានប្រកាសថា បេក្ខជន​ដែលមាន​បំណង ដាក់ពាក្យ សុំ​ប្រឡង​ចូល​បម្រើ​ការងារ នៅតាម​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត សូម​អញ្ជើញ​ទៅ​មើល​សេចក្តីជូនដំណឹង ស្តីពី​ការប្រឡង​ជ្រើសរើស ការដាក់​ពាក្យសុំ​ប្រឡង​ចូល​បម្រើ​ការងារ លក្ខខណ្ឌ​ជ្រើសរើស និង​ការដាក់​ពាក្យ ការទទួល​ពាក្យ ដែល​នឹង​បិទ​ផ្សាយ​ចាប់ពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ នៅតាម​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះ​ឆ្នោត និង​ទីកន្លែង​សាធារណៈ ក្នុង​រាជធានី​-​ខេត្ត ដែល គ​ធ​.​ខ​ប បានកំណត់​។​

​ពាក្យសុំ​ប្រឡង​ចូល​បម្រើ​ការងារ​នឹងមាន​ចែកជូន​ដោយ​ឥតគិតថ្លៃ​នៅតាម​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​។ ការចាប់ផ្តើម​ទទួល​ពាក្យ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ និង​ការឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×