Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចម្រៀង Power3 កាន់តែសង្ហាលេងខ្លួន ក្រោយបានការងារសម្តែងច្រើន

spot_img

ភ្នំពេញ​ ៖ តារាចម្រៀងផ្នែក បុរស៣ដួង ដែលត្រូវបានគេស្គាល់ថាជាក្រុម Power3 កំពុងតែទទួលបានការទាក់ទាញ។ ពួកគេនៅតែជាប់ឈ្មោះ បានឡើងឆាកសម្តែងឲ្យបណ្តាស្ថានីយ៍ទូរទស្សន៍នានា។ អ្វីដែលធ្វើឲ្យពួកគេ ប្លែកគឺការតុបតែងខ្លួន ឡើងឆាក ធ្វើឲ្យស្រីៗលង់សម្រស់តែម្តង។

បុរសតារាចម្រៀងទាំង៣ មាន លោក ដាណេ ឆាលី និងបូរ៉ាម ។ ពួកគេកំពុងតែប្រែសម្រស់ ខុសកាលពីមានវត្តមានប្រឡង ឬចូលសិល្បៈដំបូងៗ។ ឈលើបណ្តាវេទិកានានាច្រៀងរាំពេលនេះ ក្រុមពួកគេបានឆ្លងកាត់ការលំបាកច្រើន ដំណាក់កាលដូចជា ពុះពារជាមួយ ការឡើងប្រឡងចម្រៀង ត្រូវជួប ប្រទះនូវជើងខ្លាំងបន្តបន្ទាប់ ។ ព្រោះតែមានសមត្ថភាព នឹងសំឡេងល្អទើបមានឱកាស ឡើងសម្តែងបានមកដល់បច្ចុប្បនេះ។

ចាប់តាំងពីតារាប្រុសទាំង៣ នេះសហការរួមដៃគ្នាមក ឃើញថាតារាទាំង៣ បានបំបែកការទាញអារម្មណ៍អ្នកគាំទ្រហើយ ក៏បានធ្វើឲ្យអ្នកដឹកនាំកម្មវិធីជាច្រើនពេញចិត្តហើយ ផ្តល់ឱកាសឲ្យឡើងឆាកបន្តគ្នា។ ម្ល៉ោះហើយតាំងពី មានទីផ្សារមកឃើញថា ម្នាក់រមែងណាត់គ្នារកគន្លឹះថ្មីប្លែក ដើម្បីឆក់យកការទាញអារម្មណ៍បន្ថែម។ អ្វីដែលសំខាន់ពួកគេ ត្រូវរួមចិត្តតែមួយ ដើម្បីការងារលូតលាស់បន្តទៀត៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×