Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖​កំណែទម្រង់​ចុងក្រោយ​ក្នុង​វិស័យ​អប់រំ​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កំណែទម្រង់​ចុងក្រោយ​ក្នុង​វិស័យ​អប់រំ​នេះ គឺជា​ជោគជ័យ​ដ៏​ធំ​ក្នុង​វិស័យ​មួយ​នេះ​នៅក្នុង​កម្ពុជា ដែល​បច្ចុប្បន្ននេះ​យើង​មាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់ ដែល​កន្លងទៅ គឺ​អ្នកចេះ​បង្រៀន​អ្នក​មិនសូវ​ចេះ អ្នក​មិនសូវ​ចេះ​បង្រៀន​អ្នក​មិនចេះ​។ តែ​បច្ចុប្បន្ន លោកគ្រូ អ្នកគ្រូ​របស់​យើង សុទ្ធ​តែមាន​គរុកោសល្យ​ត្រឹមត្រូវ មាន​បរិញ្ញាបត្រ​បូក​១ បរិញ្ញាបត្រ​បូក​២ ជាដើម​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១ ខែមេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជា​ប្រី​យ៍​របស់​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ប្រចាំរាជធានី​ភ្នំពេញ​សរុប​ប្រមាណ ៣៤០១​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​ពិធី​ជួប​សំណេះសំណាល​ថ្ងៃនេះ គឺ​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​លោកគ្រូ អ្នកគ្រូ ព្រមទាំង​មន្ត្រី និង​បុគ្គលិក​អប់រំ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ជោគជ័យ​កន្លងមក​។ នេះ​គឺជា​ជំនួប​លើក​ទី​២​ហើយ ជាមួយនឹង​លោកគ្រូ អ្នកគ្រូ​ក្នុង​រាជធានី​ភ្នំពេញ​។ ជំនួប​លើក​ទី​៣​អាច​នឹងធ្វើ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​រួចហើយ​។ ពិធី​ជួបជុំ​ថ្ងៃនេះ​គឺជា​ការលើកទឹកចិត្ត​ដោយផ្ទាល់​ពី​សំណាក់​ប្រមុខ​ដឹកនាំ ចំពោះ​លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ​បន្ថែម​ពីលើ​ការងារ​ជាច្រើន​ដូចជា​ការបង្កើន​ប្រាក់បៀវត្សរ៍​ទៀងទាត់ និង​ការធ្វើកំណែទម្រង់​លើ​ប្រព័ន្ធ​អប់រំ​ដើម្បីអោយ​កាន់តែ​មានគុណ​ភាពប្រសើ​រ​ឡើង​។​

​សម្តេច​តេ​ជោ​បាន​អរគុណ​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ដែល​បាន​ចូលរួម​បើទោះបី​ចំ​ថ្ងៃអាទិត្យ​ក៏ដោយ​។ សម្ដេច​តេ​ជោ បាន​កោតសរសើរ និង​អរគុណ​ដល់​សមាជិក សមាជិការ របស់​គណបក្ស​ប្រជាជន​ទាំងអស់ ដែល​តែងតែ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ក្នុងតួនាទី​របស់ខ្លួន និង​មាន​សាមគ្គីភាព​បានល្អ ជាពិសេស​ក៏​មិនមាន​គណ​ប​ក្រ​ណា​ដែលមាន​សមាជិក​គាំទ្រ​ច្រើន​លើសលប់​ដូច​គណ​ប​ក្រ​ប្រជាជន​កម្ពុជា​។ សម្ដេច​តេ​ជោ ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ និង​សមាជិក សមាជិការ​ក្នុង​វិស័យ​អប់រំ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​រហូតមក ដើម្បី​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​តែងតែបាន​បោះឆ្នោត​គាំទ្រ​គណ​ប​ក្រ​ប្រជាជន​រហូតមក​។​

​ក្នុងជំនួប​ព្រឹក​មិញ​នេះ ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​តម្លៃ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ដែល​បានបញ្ចប់​សង្គ្រាម​ផ្ទៃក្នុង​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា​។ គោ​នយោបាយ​ឈ្នះ​-​ឈ្នះ នេះហើយ​ដែល​បានបញ្ចប់​សង្គ្រាម នឹង​បានធ្វើការ​បង្រួប​ង្រួ​ម​ជាតិ​ឡើងវិញ​ដោយ​ជោគជ័យ ដែល​ផ្តោតលើ​ចំណុច​សំខាន់ៗ​ចំនួន​៣ ដូចជា ទី​១)​ធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ក្នុងពេល​ធ្វើ​សមាហរណកម្ម ទី​២)​រក្សា​អាជីព និង​មុខ​របប​ប្រជាពលរដ្ឋ​ឲ្យ​នៅ​ដដែល និង​ទី​៣)​រក្សា​នូវ​កម្មសិទ្ធិ រួមទាំង​ទ្រព្យសម្បត្តិ​ទាំងឡាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​រឹបអូស ហើយ​អោយ​ឈរជើង​រស់នៅ និង​ប្រកបការងារ​ជាធម្មតា​នៅ​ទីតាំង​នោះ​។ លក្ខខណ្ឌ​ទាំង ៣​នេះហើយ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពី​កម្ពុជា​ប្រជាធិបតេយ្យ ចុះ​ចូលធ្វើ​សមាហរណកម្ម​ជា មួយ​ជា​រាជរដ្ឋាភិបាល​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​មកទល់​ស​ព្វ​ថ្ងៃ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គាំទ្រ និង​អំពាវនាវ​ដល់ មន្ត្រី​ក្នុង​វិស័យ​អប់រំ លោកគ្រូ អ្នកគ្រូ ទាំងអស់ ចូលរួម​ក្នុង​កំណែទម្រង់​វិស័យ​អប់រំ​ទាំងអស់គ្នា ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ប្រ​ទេ ជាពិសេស​ត្រូវ​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន រួមទាំង​សមត្ថភាព​បច្ចេកវិទ្យា​ថ្មីៗ​ដល់​គ្រូបង្រៀន​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ បានបញ្ជាក់​ផងដែរ​ថា ចាប់ពី​ឆ្នាំ​២០១៨ នេះ​ទៅ​ប្រាក់ខែ​គ្រូបង្រៀន​គឺ​មិនតិចជាង ១​លាន​រៀល នោះទេ ហើយ​នៅមាន ការដំឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់​ទៀត​នៅ​រៀងរាល់ឆ្នាំ​។ ដើម្បី​អបអ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខនេះ លោកគ្រូ​អ្នកគ្រូ និង​មន្ត្រីរាជការ​នឹង​បើក​ប្រាក់ខែ ព្រមទាំង​ប្រាក់ឧបត្ថម្ភ​៥០.០០០​រៀល បុណ្យចូលឆ្នាំ នៅ​មុនពេល​ចូលឆ្នាំថ្មី​នេះ​។​

​នៅថ្ងៃនេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​នូវ​សៀវភៅ​អប់រំ​ទូន្មាន​របស់​ភិរម្យ អ៊ូ (​ក្រម ង៉ុ​យ​) និង​បណ្ឌិត អ៊ូ ចុង ចែកជូន​លោ​គ្រូ អ្នកគ្រូ ចំនួន​៣.៤០១​នាក់ ដោយ​គ្រូ​ម្នាក់​ទទួលបាន សៀវភៅ​ចំនួន​ពីរ​ក្បាល រួម​នឹង​ថវិការ​មួយចំនួនទៀត​ផងដែរ​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់ លោកគ្រូ អ្នកគ្រូ ទាំងអស់​សូម​ជួបតែ​សេចក្តីសុខ​ចម្រើន និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ជា​បន្តបន្ទាប់​ទៀត​ក្នុងការ​អប់រំ និង​ផ្តល់នូវ​ចំណេះដឹង​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្តទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×