កណ្ដាល ៖ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារស្រុកកោះធំ នៃខេត្តកណ្ដាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ចុះជួយស្រុកកោះធំ បានជំរុញបន្ថែមលើការបំពាក់អំពូលភ្លើងសូឡា ដើម្បីបំភ្លឺផ្លូវនានា និងលើកកម្ពស់សោភ័ណភាព។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដាក់ចេញផែនការរៀបចំបំពាក់អំពូលភ្លើងសូឡានៅតាមដងផ្លូវនានា ក្នុងស្រុកកោះធំនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាចូលរួមទប់ស្កាត់អំពើចោរកម្មផ្សេងៗ។
ជាការឆ្លើយតប មន្ត្រីអាជ្ញាធរស្រុកកោះធំ បានឲ្យដឹងថា មកដល់ពេលនេះ ការបំពាក់អំពូលភ្លើងសូឡា ធ្វើបានប្រមាណ ៣៤បង្គោលហើយ, បើតាមផែនការ នឹងត្រូវបំពាក់អំពូលភ្លើងសូឡានេះ តាមផ្លូវបេតុងនៅទូទាំងស្រុកកោះធំតែម្តង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








