Friday, November 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកព្រឹទ្ធសភា ជំរុញឲ្យប្រជាកសិករដាំបន្លែបង្ការ បានច្រើន និងសូមឱ្យទាំងអស់គ្នា គាំទ្រ បរិភោគបន្លែធម្មជាតិក្នុងស្រុក

កំពង់ធំ ៖ ក្នុងពេលដឹកនាំក្រុមការងារបានចុះពិនិត្យការលក់ដូរបន្លែធម្មជាតិ របស់ប្រជាពលរដ្ឋនៅសហគមន៍បុស្សម្កាក់ ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានជំរុញឲ្យប្រជាពលរដ្ឋដាំដុះបន្លែបង្ការឲ្យបានច្រើន ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ការដាំបន្លែបង្ការធម្មជាតិសម្រាប់បងប្អូនប្រជាពលរដ្ឋហូបចុកក្នុងជីវភាពផង និងនាំយកទៅលក់លើទីផ្សារក្នុងស្រុកផង គឺជាករចូលរួមចំណែកជួយបំពេញតម្រូវការបន្លែ និងផលិតផលសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក កាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង ហើយបងប្អូននឹងមានចំណូលបន្ថែម អាចដោះស្រាយបញ្ហាផ្សេងៗបាន។

នៅចំពោះមុខអាជីវករ ផលិតករ អតិថិជន លោកស្រី ឃួន ឃុនឌី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ងាកមកចូលរួមលើកស្ទួយ និងបរិភោគផលិតផលក្នុងស្រុក ដែលកសិករជាអ្នកផលិត ដើម្បីគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ កាត់បន្ថយចំណាកស្រុក ពិសេស ដើម្បីសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់យើងទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម បាននិងកំពុងរៀបចំកសាងគោលនយោបាល និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០៣០ ដោយផ្តោតលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាសំខាន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×