ភ្នំពេញ ៖ តារាសម្តែងនាង ពៅ សុធាវីដា បានទម្លាយរឿងរ៉ាវ អតីតកាលដែលនាង ធ្លាប់ត្រូវគេប្រមាថ និងមើលងាយ មុនពេលនាងបានឈានជើង ចូលប្រឡូកនៅក្នុងសិល្បៈ នាពេលបច្ចុប្បន្ន។
តារារូបនេះបានបង្ហោះសារតាមរយៈគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំនៅចាំពេលវេលាមួយ ខ្ញុំគ្មានលុយទិញឡាន ទិញផ្ទះ ឬទិញដីទេ តែខ្ញុំបានត្រឹមកែប្រែខ្លួនឯង ជាមនុស្សម្នាក់ផ្សេងទៀត!។

នាងថា ថ្ងៃដែលខ្ញុំសម្រេចចិត្តកែប្រែខ្លួនឯង ក៏មានមនុស្សមួយក្រុមមកនិយាយថាធ្វើអី គ្មានអីល្អទេ ទុកចឹងហើយស្អាតល្អ ខ្ញុំចង់បាក់ទឹកចិត្តម្តងហើយ ដោយសារពាក្យគេ ទើបធ្វើឲ្យខ្ញុំរារែករហូតច្រើនឆ្នាំ! ។ រហូតដល់ថ្ងៃមួយខ្ញុំសម្រេចចិត្តម្តងទៀត ថាមិនត្រូវការសួរអ្នកណាទៀតទេ ខ្ញុំក៏ឈានជើងទៅដោយម្នាក់ឯង ព្រោះខ្ញុំក្លាហាន រហូតដល់បានសម្រេច ក៏សម្រេចចិត្តចិត្តចូលសិល្បៈ មានមនុស្សមួយក្រុមទៀត មកនិយាយថា ចង់ចូលលុះត្រាលះបង់ខ្លួនទើបល្បី ហើយមុខដូចខ្ញុំ វ័យដូចខ្ញុំ គឺចូលហើយមានតែអស់ពីខ្លួន ដោយមិនបានអីល្អទេ កុំសង្ឃឹមថាយោគជ័យឲ្យសោះ។
នាងបញ្ជាក់ថា ពេលនោះហើយធ្វើឲ្យខ្ញុំរារែកម្តងទៀត ព្រោះមានតែពាក្យបំបាក់ទឹកចិត្តជុំវិញខ្លួន មិនយូរប៉ុន្មាន ខ្ញុំក៏ឈានជើងចូលសិល្បៈ ដោយបិតភ្នែកបំភ្លេចពាក្យគេនិយាយ រហូតដល់ថ្ងៃនេះ ហើយក៏មិនឃើញលះបង់ខ្លួនឲ្យទៅអ្នកណាដែរ។

បើតាម ពៅ សុធាវីដា ខ្ញុំមិនទាន់ជោគជ័យ១០០%ទេ តែក៏ឲ្យខ្ញុំដឹងថា ចរិតមនុស្សយ៉ាងណា រហូតដល់ពេលថ្មីៗនេះទៀត ខ្ញុំបានទៅកែខ្លួនឯង ដូចកាល២ឆ្នាំមុន តែក៏នៅតែមានអ្នកទើសដដែល។

នាងថា ខ្ញុំក៏មិនខ្វល់ទេ ព្រោះខ្ញុំបានស្គាល់ពីសណ្តានមនុស្សអស់ទៅហើយ ទិសដែលខ្ញុំដើរ គឺទិសជោគជ័យ ទោះយូរឬឆាប់ក៏ដោយ។ និយាយបែបកាត់ៗខ្លះចុះ ក្តីសុខខ្លួនឯងកុំផ្ញើលើមាត់អ្នកដទៃ ព្រោះអ្នកនឹងធ្វើមិនបានដូចយើងទេ គេគ្មានសមត្ថភាពដូចយើងទេ។ ចឹងហើយចង់សម្រេចបំណងអ្វីមួយ គឺកុំសួរយោបល់អ្នកជុំវិញខ្លួនឲ្យសោះ ព្រោះគ្មានអ្នកណាចង់ឃើញយើងល្អជាងគេទេ ព្រោះមនុស្សយើងមើល តែពេលយើងដួល បានហើយអ្នកណានៅក្បែរ អ្នកណាដើរចេញអាក្រក់ ឬល្អត្រូវគិតលើខ្លួនឯងតែម្នាក់គត់អ្នកសម្រេច៕
រក្សាសិទ្ធិដោយ ៖ សំណាង SV









